បច្ចេកវិទ្យា

ក្រុមហ៊ុន ផលិតរថយន្តយក្សជប៉ុន Toyota ចាប់ផ្តើមរុះរើក្រុមប្រឹក្សាភិបាល របស់ខ្លួន ដោយបន្ថែមសវនករ និងអ្នកខាងក្រៅ

AFP

តូក្យូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តយក្ស ជប៉ុន Toyota Motor Corp បានប្រកាស ពីផែនការរៀបចំ រចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល របស់ខ្លួនឡើងវិញ កាលថ្ងៃអង្គារ ដោយខ្លួនបានពិពណ៌នាថា នេះជាការប្តេជ្ញាចិត្តយ៉ាងធំ ដើម្បីនាំមកនូវទស្សនៈចម្រុះ កាន់តែច្រើន និងផ្តល់តួនាទីកាន់តែធំដល់សវនករ។

នេះបើយោងតាមក្រុមហ៊ុន Toyota បាននិយាយថា ក្នុងចំណោមការតែងតាំងចំនួន ៦នាក់ គឺលោក Christopher R e ynolds ជានាយកប្រតិបត្តិ ក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន ផលិតរថយន្តនៅអាមេរិកខាងជើង។ ក្នុងនាមជាមេធាវី និងជាកូនប្រុសរបស់បុគ្គលិកក្រុមហ៊ុន Ford លោកនាំមកនូវបទពិសោធន៍ ផ្នែកធនធានមនុស្ស និងការគ្រប់គ្រងហានិភ័យ ។

ចំនួនស្ត្រី ក្នុងក្រុមប្រឹក្សាភិបាលចំនួន ១០ នាក់នឹងកើនឡើងពីមួយទៅ២នាក់ជាមួយនឹងការតែងតាំងលោកស្រី Kumi Fujisawa ដែលជាអ្នកខាងក្រៅ ឯករាជ្យ និងជាសហគ្រិន និងលោកស្រី Hiromi Osada ពីមុនជាសវនករ Toyota ។ លោក George Olcott ដែលពីមុនជាសវនករ ក៏នឹងចូលរួមក្នុងក្រុមប្រឹក្សាភិបាលផងដែរ។

ចំនួនសមាជិកខាងក្រៅនឹងកើនឡើងពីបួនទៅ ៥ នាក់។ លោក Takanori Azuma មន្ត្រីផ្នែកធនធានមនុស្សរបស់ Toyota បាននិយាយថា ក្រុមប្រឹក្សាភិបាលថ្មីរួមមានសវនករជាលើកដំបូង។ ការគ្រប់គ្រងផ្ទៃក្នុង របស់ក្រុមហ៊ុនបានស្ថិតក្រោមការត្រួតពិនិត្យ ចាប់តាំងពីខ្លួនបានសារភាពថា បានក្លែងបន្លំលើការធ្វើតេស្តវិញ្ញាបនប័ត្រ សម្រាប់ម៉ូដែលរថយន្តចំនួនប្រាំពីរ កាលពីឆ្នាំមុន។

លោក Azuma បានបន្តថា ការបន្ថែមនេះ ត្រូវបានរចនាឡើង ដើម្បីនាំមកនូវទស្សនៈចម្រុះ ដល់ការដឹកនាំរបស់ខ្លួនថា ជាអាវុធការពារខ្លួន សម្រាប់ការរស់រានមានជីវិត ក្នុងបរិយាកាសផ្លាស់ប្តូរ ។ លោកបានបន្ថែមថា វានឹងជាកំហុសមួយក្នុងការសន្មត់ថា អ្វីដែលយើងគិតនៅខាងក្នុង នឹងក្លាយជាអ្វីដែលអតិថិជនរបស់យើង និងមនុស្សជុំវិញពិភពលោក អាចយល់ចិត្តបាន។

ក្រុមហ៊ុនផលិតរថយន្ត Camry sedan និងរថយន្ត Lexus ម៉ូដែលប្រណិត បាននឹងកំពុងព្យាយាមផ្លាស់ប្តូរ ខ្លួនវាទៅជា ក្រុមហ៊ុនចល័ត ខណៈឧស្សាហកម្មរថយន្តឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង រួមទាំងការមកដល់ នៃអ្នកចំណូលថ្មីមានអំណាចដូចជា Tesla និង BYD ។

ប្រធាន Akio Toyoda មកពីគ្រួសារ ស្ថាបនិករបស់ក្រុមហ៊ុន និង តួនាទីរបស់នាយកប្រតិបត្តិ Koji Sato នឹងនៅតែមិនផ្លាស់ប្តូរ។ ក្រុមហ៊ុននឹងស្វែងរកការអនុម័ត សម្រាប់ក្រុមប្រឹក្សាភិបាលថ្មី នៅកិច្ចប្រជុំម្ចាស់ភាគហ៊ុនទូទៅនៅចុងឆ្នាំនេះ៕

Most Popular

To Top