ក្នុងជំនួប០-០ រវាង Galatasaray និង Fenerbahçe ដែលបានបញ្ចប់ទៅកាន់ពីថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៃការប្រកួតលីគកំពូលរបស់ទួរគីលោក Jose Mourinho អ្នកចាត់ការរបស់ ក្រុមភ្ញៀវ Fenerbahçe ត្រូវបានគេរាយការណ៍ថា បានបំពានច្បាប់រើស អើងពូជសាសន៍ ។
ម្ចាស់ផ្ទះ Galatasaray នឹងរៀបចំសំណុំរឿងនេះ បញ្ជូនទៅកាន់ UEFA និងសហព័ន្ធបាល់ទាត់របស់ ទួរគី ដើម្បីដោះស្រាយបន្តស្ដីពីការរើសអើងពូជសាសន៍ របស់អតីតអ្នកចាត់ការ បិសាចក្រហមរូបនេះ ។ រឿងនេះកើតឡើងបានបន្ទាប់ពីអ្នកចាត់ការខាងលើបាននិយាយថា «កីឡាករបម្រុងរបស់ Galatasaray លោតដូចជាស្វា» ។
ក្នុងច្បាប់បាល់ទាត់គេបានចែងយ៉ាងច្បាស់ ស្ដីពីការហាមមិនឲ្យប្រមាថ ឬមើលងាយដល់ជាតិសាសន៍ដទៃ ដែលត្រូវបានគេរាប់បញ្ចូលថា «ជាការរើសអើងពូជសាសន៍» ។
