ប្រកួតជើងទី២ នៃជុំ១៦ក្រុមចុងក្រោយ យប់មិញនេះ Barcelona និងក្លឹបយក្សអាល្លឺម់ង់ Bayern Munich ត្រូវបានគេមើលឃើញថានឹងអាចឡើងទៅវគ្គ៨ក្រុមចុងក្រោយជាផ្លូវការហើយ។
Barcelona យប់មិញយកឈ្នះក្រុម Benfica ក្នុងលទ្ធផល៣ទល់នឹង១ឬ៤ទល់នឹង១ក្នុងលទ្ធផលទាំង២ជើងដោយក្នុងនោះ Raphinha រកបាន២គ្រាប់ម្នាក់ឯងនិង Yamal រកបាន១គ្រាប់ផងដែរ។
ខណៈដែល Bayern Munich នោះក៏បានស៊ុតបញ្ចូលទីបាន២ គ្រាប់ផងដែរយប់មិញប្រកួតប៉ះនឹង Leverkusen បញ្ចប់ការប្រកួតទាំងពីរជើង Bayern ឈ្នះ Leverkusen ដល់ទៅ៥គ្រាប់ទល់នឹង០៕
