យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានត្រៀមខ្លួនរួចទៅហើយជាមួយ នឹងកញ្ចប់លុយប្រមាណជា ៥០លានផោនដើម្បីសុំចរចាទិញកីឡាករ Ederson ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Atalanta ហើយដំណើរការនេះនឹង ធ្វើឡើងនៅរដូវក្តៅខាងមុខនេះ។
ប្រភពដដែលបានឲ្យដឹងថា ទោះបីជាយ៉ាងណាក្តី Man UTD នឹងត្រូវប្រជែងប៉ះគូប្រកួត ដ៏ធំមួយទៀតផងដែរគឺជាក្លឹប Juventus ដែលតែងតែបានបង្ហាញបំណង ចង់បានកីឡាករឆ្នើមរបស់លីគកំពូលអ៊ីតាលីរូបនេះ។
គួរឲ្យដឹងដែរថា Atalanta ហាក់ដូចជាមិនទាន់មានបំណងចង់លក់កីឡាករ ប្រេស៊ីលរូបនេះនៅឡើយទេហើយតែងតែ បន្តព្យាយាមចរចាផ្តល់កុងត្រាថ្មីជូនកីឡាកររូបនេះ រហូតមកដែរទាំងដែលកុងត្រាបច្ចុប្បន្ន នឹងមានសុពលភាពទៅដល់ឆ្នាំ២០២៧ក្តី៕
