កីឡា

Arsenal ទំលាក់ Real Madrid ក្នុងលទ្ធផលទាំងពីរជើង ៥ទល់នឹង១

AFP

ប្រកួតជើងទី២ យប់មិញនេះក្រុមអង់គ្លេសកាំភ្លើងធំ Arsenal ធ្វើបានល្អខ្លាំងណាស់ដោយអាចទប់មិនឲ្យ Real Madrid រកគ្រាប់បាល់បានហើយព្រមទាំង អាចស៊ុតបញ្ចូលទីបានបន្ថែម២គ្រាប់ទៀតផង។

លទ្ធផល២ទល់នឹង១ កាលពីយប់មិញនេះធ្វើឲ្យទាំងពីរជើង Arsenal អាចយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល៥ទល់នឹង១ ដោយក្នុងនោះ១គ្រាប់របស់ Real Madrid គឺធ្វើបានដោយ Vinicius Juniorក្នុងប្រកួតយប់មិញនាទីទី៦៧។

Saka យប់មិញធ្វើបាន១គ្រាប់ដែរនាទីទី៦៥ និងបន្តធ្វើបានដោយកីឡាករប្រេស៊ីល Martinelli នាទីទី៩០បូក៣។

គួរឲ្យដឹងដែរថាក្រៅតែពី Real Madrid ដែលបានរបូតឳកាសធ្លាក់ចេញពី Champions League ហើយនោះយប់មិញក៏មាន Bayern Munich ត្រូវធ្វើដំណើរទៅផ្ទះវិញផងដែរក្រោយចាញ់ Inter Milan សុរបទាំងពីរ២ជើងលទ្ធផល៤ទល់នឹង៣៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top