កីឡា

Inter Milan បញ្ចប់ក្តីសុបិន្តរបស់ Bayern Munich នៅ Champions League

AFP

ប្រកួតជើងទី២នៃវគ្គ៨ក្រុមចុងក្រោយយប់មិញរវាងក្រុម Inter Milan និង Bayern Munich យប់មិញនេះបានធ្វើឲ្យក្តីសុបិន្តរបស់ Bayern និងកីឡាករ Harry Kane ត្រូវរលាយសូន្យសុង។

យប់មិញនេះ Kane ស៊ុតបញ្ចូលទីបាន១គ្រាប់ដែរប៉ុន្តែមិនអាចជួយអ្វីដល់ Bayern នោះឡើយនិងបានត្រឹមធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមលទ្ធផល២ទល់នឹង២និងសុរបទាំងពីរជើងគឺ៤ទល់នឹង៣។

១គ្រាប់របស់ Pavard នៅនាទីទី៦១គឺជាគ្រាប់បាល់ជ័យជំនះសម្រាប់ Inter Milan ខណៈដែលគ្រាប់ទី១ធ្វើបានដោយ Martinez ហើយក្នុងនោះ Harry Kane ធ្វើបាននាទីទី៥២និង Dier ធ្វើបាន១គ្រាប់ដែរនៅនាទីទី៧៦។

ដោយឡែកមួយប្រកួតទៀតរវាង Arsenal និង Real Madrid ក៏បានរកឃើញអ្នកដែលអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយផងដែរគឺក្រុមអង់គ្លេស Arsenal ដែលបានបញ្ចប់ទៅលទ្ធផលទាងពីរជើង៥ទល់នឹង១៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top