កីឡា

Rasmus Hojlund ត្រូវបានផ្តល់ឳកាសចាកចេញ ពីក្លឹបតាមរយៈការដោះដូរ កីឡាករម្នាក់របស់ Atalanta

Goal

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD អាចនឹងផ្តល់ឳកាសឲ្យកីឡាករខ្សែប្រយុទ្ធ Rasmus Hojlund ដែលកំពុងមានទំរង់លេងយ៉ាប់យ៉ឺននោះចាកចេញពីក្លឹប។

ទោះបីជាយ៉ាងណាក្តីក្លឹបនឹងប្រើប្រាស់កុងត្រា របស់ខ្សែប្រយុទ្ធហូឡង់រូបនេះដើម្បីចរចា និងដោះដូរកីឡាករខ្សែប្រយុទ្ធម្នាក់មកវិញ។កីឡាករ Ademola Lookman នៅតែជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ក្លឹប Man UTD ហើយជឿជាក់ថាគាត់នឹងក្លាយទៅជាកីឡាករ ដែលក្លឹបត្រូវចរចាដោះដូរជាមួយនឹង Hojlund។

គួរឲ្យដឹងដែរថា Hojlund បានចូលរួមជាមួយនឹងក្លឹបកាលពីឆ្នាំ២០២៣ពីក្លឹប Atalanta ប៉ុន្តែកីឡាកររូបនេះមិនបានធ្វើឲ្យ អ្នកគាំទ្រពេញចិត្តពេញថ្លើមនោះទេ។

ក្រោមការដឹកនាំគ្រូបង្វឹក ដល់ទៅ២រូបមកហើយនៅ Old Trafford ប៉ុន្តែកីឡាករវ័យ២២ឆ្នាំរូបនេះអាចរកបានត្រឹមតែ ២៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៨៨លើកកន្លងមកឲ្យ៕

Most Popular

To Top