ព័ត៌មានអន្តរជាតិ

លោក Pavel Durov នាយកប្រតិបត្តិ Telegram អះអាង ថា លោកបានឈប់ឆ្លើយតប នឹងសារចុងក្រោយ របស់មេដឹកនាំបារាំង របស់លោក Macron

បារាំង ៖ បទសម្ភាសន៍មួយកាលពីថ្ងៃពុធជាមួយ Le Point លោក Pavel Durov នាយកប្រតិបត្តិ Telegram បាននិយាយថា លោកឈប់ឆ្លើយ តបទៅប្រធានាធិបតីបារាំង Emmanuel Macron បន្ទាប់ពីបានទទួលសារឆ្លើយ តបទៅនឹងការអះអាង ដែលលោកបានធ្វើឲ្យប្រទេសបារាំង ព្យាយាមមានឥទ្ធិពលលើការបោះឆ្នោត ប្រធានាធិបតីរបស់ប្រទេសរូម៉ានីនាពេលថ្មីៗ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

កាលពីខែឧសភា លោក Durov បានចោទ ប្រកាន់លោក Nicolas Lerner ជាប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់បរទេសរបស់ប្រទេសបារាំង (DGSE) ពីការស្នើសុំឲ្យលោកត្រួតពិនិត្យសំឡេង អភិរក្សនិយមនៅលើ Telegram ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់ប្រទេសរូម៉ានី។ លោកបាននិយាយ ដោយដកស្រង់អ្នកកាសែត Marius Tuca ថា Lerner បានទៅប្រទេសរ៉ូម៉ានីពីរថ្ងៃមុនពេលបោះឆ្នោត ខណៈទីភ្នាក់ងារបានបដិសេធ ការអះអាងនេះ។

សហគ្រិនជនជាតិរុស្សីរូបនេះបានប្រាប់កាសែតថា អស់រយៈពេលជាយូរមកហើយ ដែលលោកMacron អាចផ្ញើសារមកខ្ញុំតាម Telegram អំពីប្រធាន បទគ្រប់ប្រភេទ លើកចុងក្រោយ គឺជាថ្ងៃដែលខ្ញុំនិយាយ អំពីការបោះឆ្នោតរូម៉ានី និង DGSE។  លោកបានបន្ថែមថា គាត់បានផ្ញើសារមកខ្ញុំ ហើយខ្ញុំមិនឆ្លើយតបទេ ។

តុលាការធម្មនុញ្ញរបស់ប្រទេសរូម៉ានីបានលុបចោលលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីមួយដែលបានធ្វើឡើងនាខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយសារតែការជ្រៀតជ្រែករបស់រុស្ស៊ីជាការអះអាងដែលទីក្រុងម៉ូស្គូបានបដិសេធ។ បេក្ខជនឯករាជ្យ Calin Georgescu ទទួលបានការនាំមុខដែលមិននឹកស្មានដល់បន្ទាប់ពីការបោះឆ្នោត ត្រូវបានដកសិទ្ធិពីការបោះឆ្នោតឡើងវិញ៕

Most Popular

To Top