ភ្នំពេញ៖លោក Dori Cambodia ស្ថាបនិកពានរង្វាន់បាល់ទាត់ ដើម្បីកុមារកម្ពុជា បានបង្ហើបឲ្យដឹងតាមអនឡាញថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សប្បុរសធម៌ ដើម្បីកុមារកម្ពុជារដូវកាលទី៥ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់សប្បុរសធម៌មួយ ធ្វើឡើងដើម្បីគៀរគររកមូលនិធី ក្នុងការជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា និងជាចូលរួមចំណែកសង្គមជាតិ ផ្នែកសប្បុរសធម៌ផងដែរ ។

លោកស្ថាបនិកពានរង្វាន់បាល់ទាត់ដើម្បីកុមារកម្ពុជា បានបញ្ជាក់ថា ការប្រកួតរដូវកាលទី៥ មាន ៦ ក្រុមបានចូលរួមមាន ក្រុមបាល់ទាត់ Vlogger all stars ក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ HY9999 ក្រុមបាល់ទាត់ Knea Yerng ក្រុមបាល់ទាត់ Lucaci និងក្រុមបាល់ទាត់ E1 Football team ។
លោក Dori ក៏បានអំពាវនាវឲ្យសប្បុរសជនទាំងអស់ ចូលរួមបរិច្ចាកតាមរយៈព្រឹត្តិការណ៍នេះដោយចូលរួមឧបត្ថម្ភ ហើយថវិការឧបត្ថម្ភ១០០ ភាគរយនឹងត្រូវបរិច្ចាក ទៅមន្ទីរពេទ្យ ដោយសប្បុរសជន ត្រូវបាញ់ទៅមន្ទីរពេទ្យផ្ទាល់ ហើយនឹងត្រូវអញ្ជើញ មកយកលិខិតថ្លែងអំណរគុណ ពីមន្ទីរពេទ្យនៅថ្ងៃប្រកួតផងដែរ សម្រាប់សប្បុរសជន ដែលចង់ចូលរួម sponsor សូមទាក់ទងទៅគណនី Facebook DoRi Cambodia ឬ scan QR code ដើម្បីទាក់ទងតាម Telegram ៕




