ឥណ្ឌា៖ របាយការណ៍របស់ Bloomberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone Fox conn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក យក្សតៃវ៉ាន់បានបញ្ជូនវិស្វករ និងអ្នកបច្ចេកទេសជនជាតិចិនជាង ៣០០ នាក់ត្រឡប់ទៅប្រទេសចិនវិញពីរោងចក្ររបស់ខ្លួន នៅប្រទេសឥណ្ឌា យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
សារព័ត៌មានបាននិយាយដោយលើកឡើង ពីអ្នកដែលដឹងអំពីបញ្ហានេះថា បុគ្គលិកចិនរបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតៃវ៉ាន់ភាគច្រើននៅរោងចក្រ iPhone នៅភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានគេប្រាប់ឲ្យចាកចេញក្នុងការផ្លាស់ប្តូរដែលបានចាប់ផ្តើមប្រហែល ២ ខែមុននេះ ។ នៅពេលនេះមានតែបុគ្គលិកគាំទ្រ មកពីតៃវ៉ាន់ប៉ុណ្ណោះដែលស្ថិតអាចនៅក្នុងប្រទេសឥណ្ឌា។
ហេតុផលសម្រាប់ការសម្រេចចិត្តរបស់ Foxconn ក្នុងការបញ្ជូនបុគ្គលិកត្រឡប់មកវិញ គឺមិនច្បាស់លាស់។ ទោះយ៉ាងណាក៏ដោយ វាកើតឡើងចំពេលមានរបាយការណ៍ថា មន្ត្រីចិនបានជំរុញដោយផ្ទាល់មាត់ដល់ភ្នាក់ងារត្រួតពិនិត្យ និងក្នុងស្រុក ។ រដ្ឋាភិបាលដើម្បីរឹតបន្តឹងការផ្ទេរបច្ចេកវិទ្យា និងការនាំចេញឧបករណ៍ទៅកាន់ប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍។
នេះបើយោងតាមអ្នកឃ្លាំមើលឧស្សាហកម្មថា ការផ្លាស់ប្តូរនេះអាចជាការប៉ុនប៉ងមួយ ដើម្បីបំបាក់ទឹកចិត្តក្រុមហ៊ុនពីការផ្លាស់ប្តូរប្រតិបត្តិការផលិតកម្មឆ្ងាយពីប្រទេសចិន។ ខណៈ Foxconn នៅតែផលិតទូរស័ព្ទ iPhone ភាគច្រើននៅ ប្រទេសចិន វាបានបង្កើតជាបណ្តើរៗនូវប្រតិបត្តិការដំឡើងដ៏ធំ នៅប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វាបានពង្រាយវិស្វករចិនដែលមានបទពិសោធជាច្រើន ក្នុងប្រទេសដើម្បីជួយពន្លឿនការពង្រីកខ្លួន។ ការដកកម្មករទាំងនេះភ្លាមៗចេញពីប្រតិបត្តិការផលិតកម្មរបស់ប្រទេសឥណ្ឌា ទំនងជារារាំងការបណ្តុះបណ្តាលបុគ្គលិកក្នុងស្រុក និងការផ្ទេរបច្ចេកវិទ្យាផលិតកម្មពីប្រទេសចិន អាចធ្វើឲ្យថ្លៃដើមផលិតកម្មកើនឡើង។
Bloomberg បាននិយាយថា ការចាកចេញរបស់កម្មករចិនមិនត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់គុណភាពនៃផលិតកម្មនៅប្រទេសឥណ្ឌានោះទេ វាអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃខ្សែដំឡើង។ កាលពីខែឧសភា ក្រុមហ៊ុនផលិតតៃវ៉ាន់បាននិយាយថា ខ្លួននឹងវិនិយោគ ១.៥ ពាន់លានដុល្លារនៅប្រទេសឥណ្ឌា ក្នុងការប៉ុនប៉ងកាត់បន្ថយហានិភ័យពន្ធអាមេរិកដែលមានសក្តានុពលនៅប្រទេសចិន។
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ក៏បានបញ្ជាក់ពីការផ្លាស់ប្តូរផលិតកម្ម ទៅកាន់ប្រទេសឥណ្ឌាផងដែរ។ ក្នុងអំឡុងពេលនៃការរកប្រាក់ចំណូល ប្រចាំត្រីមាសរបស់ក្រុមហ៊ុនកាលខែឧសភា ។ លោកបាននប្តថា ភាគច្រើននៃ iPhone ដែលលក់នៅអាមេរិកនឹងមានប្រទេសឥណ្ឌា ជាប្រទេសដើមរបស់ពួកគេ៕
