ព័ត៌មានអន្តរជាតិ

Leeds សុំចរចាទិញខ្សែប្រយុទ្ធ ស្លាបម្នាក់របស់ Liverpool តម្លៃ២០លានផោន

GOAL

យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Leeds UTD បានបង្ហាញប្រាប់អំពីបំណង ចង់ចរចាជាមួយនឹងក្លឹបហង្សក្រហម Liverpool ដើម្បីអាចចុះកុងត្រាកីឡាករវ័យក្មេង ឆ្នើមម្នាក់មកចូលរួមក្លឹបនៅរដូវកាលក្រោយ។

កីឡាករខ្សែប្រយុទ្ធស្លាប វ័យទើបតែ ១៩ឆ្នាំ មានឈ្មោះថា Ben Doak បច្ចុប្បន្នលេងក្នុងតំណែងប្រយុទ្ធស្លាប កំពុងមានទំរង់លេងខ្លាំងទោះ មិនស្ថិតក្នុងតំណែង ១១នាក់ដំបូងក្តៅហើយអាចបច្ចុប្បន្ន មានតម្លៃខ្លួនយ៉ាងហោចណាស់ដល់ទៅ ២០លានផោន។

យ៉ាងណាក្តីកីឡាករ Doak នេះក៏កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ក្លឹបធំៗ ផ្សេងទៀតរបស់អឺរ៉ុប និងអង់គ្លេសបូករួមទាំង West Ham ផងដែរ។

គួរឲ្យដឹងដែរថាយ៉ាងណាក្តី Liverpool ហាក់មិនមានបំណងចង់លក់កីឡាករ រូបនេះនៅឡើយទេទោះបីជារដូវកាល កន្លងមកបានដាក់ឲ្យ រូបគេខ្ចីជើងលេងនៅ Middlebrough នៅឡើយក្តី៕

Most Popular

To Top