អង់គ្លេស៖ កាក់បុរាណដែលមានអាយុកាល ១៣០០ ឆ្នាំដ៏កម្រមួយបង្ហាញពីទម្រង់មុខរបស់ស្តេច Saxon អាចលក់បានក្នុងតម្លៃ ១៥,០០០ ផោនក្នុងការដាក់ដេញថ្លៃ បន្ទាប់ពីម្ចាស់វាបានចំណាយពេល ៣ ឆ្នាំដើម្បីព្យាយាមបង្ហាញភាពត្រឹមត្រូវរបស់វា បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកជំនាញ និងអ្នកប្រាជ្ញបានបណ្តេញកាក់ប្រាក់ លោក Andy Hall បានរកឃើញនៅក្នុងវាលភក់មួយនៅ Wiltshire ខណៈកាក់នោះមានរូបក្បាលរបស់ស្តេច Saxon ដែលមិនស្គាល់ ។ ម៉្យាងទៀត កាលបរិច្ឆេទកាក់នេះត្រូវបានបាត់ប្រហែលជា៨២៦ នៃគ.ស ក៏មានន័យថា សៀវភៅប្រវត្តិសាស្រ្តស្តីពីចក្រភពអង់គ្លេសនឹងត្រូវសរសេរឡើងវិញដែរ។
លោកបានចំណាយពេល៣ឆ្នាំ បន្ទាប់ពីពិនិត្យកាក់របស់លោក ដោយអ្នកជំនាញផ្សេងទៀត ហើយថែមទាំងបានចំណាយប្រាក់ចំនួន៣០០ ផោនសម្រាប់វាដើម្បីធ្វើការវិភាគអំពីលោហធាតុ។ ការធ្វើតេស្តិ៍វិទ្យាសាស្ត្របានបញ្ជាក់ថា កាក់នេះមានប្រាក់៩៥ភាគរយ និងមានភាពស៊ីចង្វាក់គ្នាទាំងស្រុងជាមួយនឹងកាក់ប្រាក់នៅក្នុងរយៈពេល ៨១០-៨៤០ នៃគ.ស ។
មុខដែលបានបង្ហាញនៅលើកាក់នោះគឺស្តេច Saxon king Ludica ដែលគ្រប់គ្រងរយៈពេលមួយឆ្នាំពីឆ្នាំ ៨២៦-៨២៧ នៃគ.សនៅMercia ដោយនគរមួយដែលបានរួមបញ្ចូលទីក្រុងឡុងដ៍ឬ ‘Lundenwic’ ដូចកាលនោះដែរ។ យោងទៅតាមកំណត់ត្រាប្រវត្តិសាស្រ្តទីក្រុងឡុងបានធ្លាក់ទៅលើ Wessex King Ecgberht ដែលជាលទ្ធផលនៃលទ្ធផលនៃសមរភូមិអេលដូននៅឆ្នាំ ៨២៥ នៃគ.ស។
ទោះយ៉ាងណាកាក់របស់លោក Hall បង្ហាញថា Mercia នៅតែរក្សាទីក្រុងឡុងដ៍នៅឆ្នាំ ៨២៦ នៃគ.ស ។ វាមិនបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ Ecgberht ទេ ដូច្នេះរហូតដល់ក្រោយពេល Ludica ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាជាមួយពួក East Angles នៅឆ្នាំ ៨២៧ នៃគ.ស៕ ដោយ៖លី ភីលីព