កីឡា

កីឡាករយូដូវ័យក្មេងកម្ពុជា ទី ជីហាវ បានចាញ់នៅវគ្គ ៨ នាក់ ចុងក្រោយការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 នៅឥណ្ឌូណេស៊ី

ភ្នំពេញ៖ លោក ម៉ារ វង្សវិបុល គ្រូបង្វឹកក្រុមជម្រើសជាតិ បានប្រាប់តាមប្រព័ន្ធអនឡាញ ពីឥណ្ឌូណេស៊ី ឲ្យដឹងថា កីឡាករយូដូវ័យក្មេងកម្ពុជា របស់ខេមរសហព័ន្ធយូដូ ទី ជីហាវ បានធ្លាក់ពីការប្រកួតវគ្គ ៨ នាក់ ចុងក្រោយនៃព្រឹត្តិការណ៍ការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 នៅទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីចាញ់កីឡាករយូដូកាហ្សាក់ស្ថាន ។

លោក ម៉ារ វង្សវិបុល បានបន្តថា កីឡាករយូដូវ័យក្មេងកម្ពុជា ទី ជីហាវ ជុំទីបានយកឈ្នះកីឡាករម៉ាកាវ ជុំទី២ ចាញ់កីឡាករអារ៉ាប៊ីសាអូឌីត និងជុំទី៣ កីឡាករ កាហ្សាក់ស្ថាន ដូច្នេះកីឡាករទី ជីហាវ មិនទទួលបានមេដាយឡើយ ។ លោកពិតជាមានការកសោកស្តាយណាស់ ប្រសិនបើកីឡាករយើង អាចយកឈ្នះលើកាហ្សាក់ស្ថាន មានឱកាសទទួលបានមេដាយជាក់ជាមិនខាន់ឡើយ ។ ការប្រកួតនេះមានកីឡាករវ័យក្មេងជើងខ្លាំងច្រើនណាស់ ដោយសារមានកីឡាករ-កីឡាការិនីមកពីចំនួន ៤៨ ប្រទេស ។

គ្រូបង្វឹកក្រុមជម្រើសជាតិ បានបន្ថែមថា ព្រឹត្តិការណ៍ការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 នេះមានកីឡាករ-កីឡាការិនីមកពីចំនួន ៤៨ ប្រទេស សម្បូរទៅដោយកីឡាករ-កីឡាការិនីវ័យក្មេងសុទ្ធតែជើងខ្លាំងៗ និងមានបទសោធន៍ច្រើន ប៉ុន្តែរូបលោកនៅតែមានក្តីសង្ឃឹមទៅលើកីឡាករ ទី ជីហាវ ជាកីឡាករក្រុមថ្នាលក៏មានបទសោធន៍ប្រកួតកម្រិតអន្តរជាតិដែរ។ កីឡាករ ទី ជីហាវ អាចមានឱកាសដណ្តើមមេដាយជូនខេមរសហព័ន្ធយូដូ និងប្រទេសកម្ពុជាបាន ចំពោះមេដាយវិញលោកមិនអាចកំណតបានឡើយថា មេដាយមាស ប្រាក់ និងសំរិទ្ធទេ។

លោកគ្រូបង្វឹកក្រុមជម្រើសជាតិបានបន្ថែមថា ខេមរសហព័ន្ធយូដូត្រៀមបញ្ជូលគ្រូបង្វឹក និងកីឡាកររបស់ខ្លួនទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងJakarta ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីខេមរសហព័ន្ធយូដូទទួលបានអនុញ្ញាតឲ្យចូលរួមពី លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ គ្រូបង្វឹកគឺរូបលោក និងកីឡាករ ទី ជីហាវ ជាកីឡាករក្រុមថ្នាលដែលប្រកួតលើវិញ្ញាសាប្រយុទ្ធលើប្រភេទទម្ងន់ ៥០ គីឡូក្រាម។ លោកនឹងចេញដំណើរថ្ងៃទី៩ ខែកញ្ញា ដោយសារប្រកួតចាប់ផ្តើមចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥៕

Most Popular

To Top