ព័ត៌មានអន្តរជាតិ

អាមេរិក និងចិនបានប្រកាសកិច្ចព្រមព្រៀង ដោយអនុអញ្ញាតឲ្យកម្មវិធី TikTok បន្តប្រតិបត្តិការនៅអាមេរិកទៀត

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអង្គារបានប្រកាសកិច្ចព្រមព្រៀងមួយរវាងអាមេរិក និងប្រទេសចិនដើម្បីរក្សាប្រតិបត្តិការ TikTok នៅអាមេរិក ចំពោះកិច្ចព្រមព្រៀងនេះ វាស្រដៀងគ្នាទៅនឹងអ្វីដែលបានពិភាក្សាកាលពីដើមឆ្នាំនេះ។

កិច្ចព្រមព្រៀងនេះតម្រូវឲ្យផ្ទេរទ្រព្យសម្បត្តិអាមេរិករបស់ TikTok ទៅឲ្យម្ចាស់សហរដ្ឋអាមេរិកពីក្រុមហ៊ុន ByteDance របស់ប្រទេសចិន អាចដោះស្រាយរឿងអាស្រូវដែលមានរយៈពេលជិតមួយឆ្នាំ។

បញ្ជាក់ថា រដ្ឋបាល Trump បានបដិសេធមិនអនុវត្តច្បាប់នេះទេ ដោយសារតែមានការព្រួយបារម្ភថា វានឹងធ្វើឲ្យអ្នកប្រើប្រាស់ TikTok ខឹងសម្បារ និងរំខានដល់ការទំនាក់ទំនងនយោបាយ ជំនួសមកវិញការពន្យាពេលផុតកំណត់នៃការចាកចេញជា ៣ ដងផ្សេងគ្នា៕

Most Popular

To Top