ម៉ារ៉ុក៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់នារីកូរ៉េខាងជើង បានឈ្នះជើងឯកបាល់ទាត់ ពិភពលោកនារីអាយុក្រោម ១៧ ឆ្នាំ “FIFA Under-17 Women’s World Cup” ដោយឈ្នះជើងឯកលើកទី ៤ នៅថ្ងៃសៅរ៍ ដើម្បីក្លាយជាក្រុមដែលទទួលបានជោគជ័យ បំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។
វគ្គផ្តាច់ព្រ័ត្របានធ្វើឡើងនៅពហុកីឡដ្ឋានអូឡាំពិក ក្នុងទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ជាកន្លែងដែលកូរ៉េខាងជើងរកបានគ្រាប់បាល់ ទាំង៣គ្រាប់នៅតង់ទីមួយ ដើម្បីធានាជ័យជម្នះ ៣-០ លើក្រុមហូឡង់ ដែលកំពុងបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួត។ កូរ៉េខាងជើងក៏បានឈ្នះជើងឯកនៅឆ្នាំ ២០០៨, ២០១៦ និង ២០២៤ គឺជាប្រទេសតែមួយគត់ដែលឈ្នះជើងឯកចំនួន ៤ និងជាប្រទេសទី ២ ដែលឈ្នះគ្រប់ការប្រកួតទាំងអស់ ក្នុងដំណើរឆ្ពោះទៅកាន់ពានរង្វាន់ បន្ទាប់ពីការប្រកួត មិនដែលចាញ់របស់ជប៉ុនឆ្នាំ ២០១៤។
នេះជាលើកដំបូងដែលពានរង្វាន់ បាល់ទាត់ពិភពលោកនារីអាយុក្រោម ១៧ ឆ្នាំត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា បន្ទាប់ពី FIFA បានសម្រេចចិត្តធ្វើឱ្យវាក្លាយជាការប្រកួតប្រចាំឆ្នាំ ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់កីឡាករវ័យក្មេង។ ការប្រកួតឆ្នាំ ២០២៥ នៅប្រទេសម៉ារ៉ុកក៏មានក្រុមចំនួន ២៤ ក្រុមចូលរួមផងដែរ ដោយមានប្រទេស ចំនួនបួនបានបង្ហាញខ្លួនជាលើកដំបូង។
ក្រុមជើងឯកការពារតំណែងជើងឯក បានឡើងទៅវគ្គផ្តាច់ព្រ័ត្របន្ទាប់ពី ឈ្នះម្ចាស់ផ្ទះម៉ារ៉ុក ៦-១ ឈ្នះជប៉ុន ៥-១ និងឈ្នះប្រេស៊ីល ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅទីក្រុងរ៉ាបាត ពួកគេបានដាក់សម្ពាធយ៉ាងខ្លាំង តាំងពីសំឡេងផ្លុំកញ្ចែបើកឆាក ដោយប្រើវិធីសាស្រ្តវាយសម្រុក ដោយផ្ទាល់ដែលទម្លុះខ្សែការពាររបស់ហូឡង់៕
