កីឡា

Man UTD នឹងត្រូវចំណាយ យ៉ាងហោចណាស់១០០ លានផោនដើម្បីចរចា Elliot AndersonពីNottingha Forest

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Elliot Anderson បានកសាងសមត្ថភាពយ៉ាងអស្ចារ្យ របស់ខ្លួនក្លាយជាកីឡាករវ័យក្មេងដ៏ឆ្នើមម្នាក់ នៅលីគកំពូលអង់គ្លេស។

ក្លឹបបិសាចក្រហម Man UTD បានបង្ហាញខ្លួនដំបូងគេ ក្នុងការចាប់អារម្មណ៍កុងត្រា របស់ខ្សែបម្រើរូបនេះដោយសង្ឃឹមថា នឹងអាចយករូបគេមកជំនួសតំណែងរបស់កីឡាករ Casmerio ដែលត្រៀមខ្លួនចាកចេញពីក្លឹបនាពេលខាងមុខ។

យ៉ាងណាក្តីក្លឹបនឹងត្រូវប្រឈមមុខ ទៅនឹងតម្លៃខ្លួនដ៏ថ្លៃ មួយប្រមាណជា១០០លានផោន សម្រាប់កីឡាករវ័យ២៣ឆ្នាំរូបនេះ។

គួរឲ្យដឹងដែរថាអតីតកីឡាករ របស់ក្លឹប Newcastle រូបនេះក៏មានដំណឹងថា អាចវិលត្រឡប់ជាមួយនឹង ក្លឹបចាស់របស់ខ្លួនវិញផងដែរព្រមទាំង Liverpool ក៏ដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top