សិល្បៈ និង កម្សាន្ត

តារាស្រីល្បីឈ្មោះម្នាក់ បង្ហាញមុខថ្មីរបស់នាង បន្ទាប់ពីការវះកាត់កែសម្ផស្ស មានតម្លៃ ១០០ លានវ៉ុន

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាស្រីកូរ៉េខាងត្បូងល្បីឈ្មោះម្នាក់ថ្មីៗនេះ បានធ្វើឥ្យមានចំណងជើងព័ត៌មាន សម្រាប់រូបរាងដែលបានផ្លាស់ប្តូររបស់នាង បន្ទាប់ពីនាងបានសារភាពថា បានវះកាត់កែសម្ផស្សច្រើនដង លើមុខរបស់នាង។

នៅថ្ងៃទី ១៩ ខែកុម្ភៈ ម៉ោងនៅកូរ៉េ តារាកំប្លែងេះ និងតារាសម្តែងកូរ៉េខាងត្បូង នាង Lee Se Young បានប្រើប្រាស់គណនី Instagram របស់នាង ហើយបានបង្ហោះរូបភាពអាជីព ជាច្រើនដែលបង្ហាញពីរូបរាងរបស់នាង។ ចំណងជើង នាងបានសរសេរថា ខ្ញុំបានព្យាយាមថតរូបប្រវត្តិរូប នៅផ្ទះដែលមនុស្សគ្រប់គ្នាកំពុង ធ្វើនាពេលបច្ចុប្បន្ននេះ។

រូបភាពទាំងនេះបានល្បីភ្លាមៗ នៅពេលអ្នកនិយមលេងអ៊ីនធើណេតបានកត់សម្គាល់ឃើញរូបរាងដ៏ស្រស់ស្អាតរបស់នាង។ មនុស្សជាច្រើនបានប្រៀបធៀប សម្រស់របស់នាងទៅនឹង Mijoo សមាជិកក្រុម Lovelyz។ ការពិតដែលថានាងបានវះកាត់ កែសម្ផស្សដើម្បីទទួលបានរូបរាងបែបនេះ ក៏បានក្លាយជាប្រធានបទក្តៅគគុក។

កាលពីឆ្នាំមុន ក្នុងអំឡុងពេលបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធី Miss Trot 4 របស់ទូរទស្សន៍ Chosun នាង Leeបានបង្ហាញយ៉ាងច្បាស់ថា នាងបានវះកាត់កែសម្ផស្សពីរដងលើភ្នែក និងច្រមុះរបស់នាង។ នាងក៏បានរៀបរាប់ព័ត៌មានលម្អិតបន្ថែមនៅលើវីដេអូ YouTube មួយ ដោយសារភាពថា នាងបានចំណាយប្រាក់ជិត ១០០ លានវ៉ុន (ប្រហែល ៦៩,០០០ ដុល្លារអាមេរិក) លើការវះកាត់ និងនីតិវិធីផ្សេងៗទៀត៕

Most Popular

To Top