សិល្បៈ និង កម្សាន្ត

សម្រស់ដ៏អស្ចារ្យ និងរាងកាយដ៏សិចស៊ីរបស់តារាចម្រៀងនាង Jeongyeon លើឆាកសម្តែងធ្វើឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង លើបណ្តាញសង្គម

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សម្រស់ដ៏អស្ចារ្យ និងរាងកាយដ៏សិចស៊ីរបស់តារាចម្រៀងនាង Jeongyeon សមាជិកក្រុមតារាចម្រៀងកូរ៉េខាងត្បូង TWICE អំឡុងពេលសម្តែងថ្មីៗនេះ បានក្លាយជាប្រធានបទក្តៅគគុកនៅលើអ៊ីនធើណេត។

នាថ្ងៃទី ២៣ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) ក្រុម TWICE បានសម្តែងបទចម្រៀង “Strategy” នៅលើកម្មវិធី The Tonight Show Starring Jimmy Fallon។ នៅពេលដែលវីដេអូនេះត្រូវបានបង្ហោះនៅលើ TikTok ផ្លូវការដែរ។

អ្នកលេងអ៊ីនធើណេតបានចែករម្លែកការសរសើរចំពោះការសម្តែងនេះ វាហាក់ដូចជាមតិយោបល់ភាគច្រើនមិនអាចមើលរំលងរូបរាង និងសម្រស់របស់នាង Jeongyeon បានទេ។

នៅលើបណ្តាញសង្គម X អ្នកលេងអ៊ីនធើណេតមិនអាចឈប់ចែករម្លែកពីរបៀបដែលនាង Jeongyeon មើលទៅគួរឲ្យភ្ញាក់ផ្អើលក្នុងអំឡុងពេលសម្តែង និងរូបរាងទូទៅរបស់តារារូបនេះបានទេ។

ជាពិសេស ក្នុងចំណោមការរិះគន់ឥតឈប់ឈរ ចំពោះរចនាប័ទ្មរបស់នាង Jeongyeon ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកលេងអ៊ីនធើណេត មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្លៀកបំពាក់របស់តារារូបនេះក្នុងអំឡុងពេលសម្តែង៕

Most Popular

To Top