សិល្បៈ និង កម្សាន្ត

ការឈ្នះពានរង្វាន់ “BRITs” របស់នាង Rosé របស់ក្រុម BLACKPINK បង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីឥទ្ធិពលរបស់ BTS

កូកូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការឈ្នះពានរង្វាន់ថ្មីៗរបស់តារាចម្រៀងស្រីដ៏ស្រស់ស្អាតនាង Rosé សមាជិកក្រុមតារាចម្រៀងស្រី BLACKPINK បានបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីឥទ្ធិពលរបស់ BTS លើការបង្ហោះបណ្តាញសង្គម Tweet ដ៏ពេញនិយមមួយអំពីសមិទ្ធផល របស់លោកខាងលិច ។

នៅថ្ងៃទី ២៨ ខែកុម្ភៈ នាង Rosé បានឈ្នះពានរង្វាន់មួយនៅឯ BRITs។ វាបានបង្កឲ្យមានការបង្ហោះមួយ ត្រូវបានចែករម្លែកអំពីតារា K-Pop ទាំងអស់ដែលបានឈ្នះពានរង្វាន់ធំៗនៅខាងក្រៅប្រទេសកូរ៉េ ដោយក្រឡេកមើលពានរង្វាន់ដូចជា BRIT Awards, GRAMMYs និងជាច្រើនទៀត។

អ្នកលេងអ៊ីនធើណេតបានឃើញ ការបង្ហោះនោះ ហើយវាបានចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័ស ដោយមនុស្សជាច្រើនបានឆ្លើយតប ទៅនឹងការពិភាក្សាថា BTS “បានត្រួសត្រាយផ្លូវ” ដោយសារតែពួកគេមិនមាននៅលើការបង្ហោះនោះ៕

Most Popular

To Top