កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះតារាចម្រៀងស្រីនាង Park Bom សមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង 2NE1 បានបង្ហោះលិខិតសរសេរដោយដៃមួយ នៅលើបណ្តាញសង្គម Instagram របស់នាង ដោយអះអាងថា នាងត្រូវបានគេប្រើប្រាស់ ដើម្បីបិទបាំងការប្រើប្រាស់គ្រឿងញៀន របស់សមាជិកនាង Sandara Park។
ការបង្ហោះរបស់នាង នាងបាននិយាយថា ខ្ញុំជាអ្នកជំងឺ ADD ហើយដើម្បីបិទបាំងការចាប់ខ្លួន នាង Sandara Park ពីបទប្រើប្រាស់គ្រឿងញៀន ពួកគេបានប្រែក្លាយថ្នាំនេះទៅជាអ្វីមួយដែលត្រូវបានចាត់ទុកថា ជារឿងអាស្រូវគ្រឿងញៀនដែលពាក់ព័ន្ធនឹងខ្ញុំ។
ពីមុន នាងបានបើកចំហអំពីរឿងអាស្រូវគ្រឿងញៀន របស់នាងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានកូរ៉េ។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់អ៊ីនធើណេតបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់នាង ហើយមានអារម្មណ៍ថា នាងត្រូវការការព្យាបាលកាន់តែប្រសើរឡើងជាបន្ទាន់៕
