កីឡា

Jesse Lingard ត្រៀមខ្លួនបង្ហាញវត្តមាន ដំបូងឲ្យក្លឹប Corinthians

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អតីតកីឡាករក្លឹបបិសាចក្រហម Man UTD កីឡាករ Jesse Lingard ត្រូវបានគេមើលឃើញថា កាន់តែកៀក ក្នុងការបង្ហាញខ្លួនឡើងវិញ។

ប្រភពដដែលជឿជាក់ថា ការចូលរួមក្លឹប Corinthians នឹង អនុញ្ញាតិឲ្យកីឡាករ វ័យ៣៣ឆ្នាំរូបនេះ អាចបង្ហាញសមត្ថភាព ឡើងវិញ ក្រោយពេលដែលបានចាកចេញពីក្លឹបកូរ៉េកាលពីខែធ្នូកន្លងមក។

តាមផែនការកីឡាករអង់គ្លេសរូបនេះ នឹងអាចវិលជួបកីឡាករ អតីតមិត្តរួមក្លឹបនៅ Man UTD របស់ខ្លួនគឺកីឡាករ Memphis Depay។

បច្ចុប្បន្នកីឡាកររូបនេះ កំពុងចូលរួមកម្មវិធីហ្វឹកហាត់របស់ក្លឹបនៅទីក្រុង Sao Paulo នៅឡើយដើម្បីត្រៀម លក្ខខណ្ឌវិលការប្រកួតវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top