សិល្បៈ និង កម្សាន្ត

អ្នកជិតស្និទ្ធនឹងនាង Park Bom ឆ្លើយតបទៅនឹងពាក្យ ចចាមអារ៉ាមអំពីការមិនចុះសម្រុងគ្នា ក្នុងចំណោមសមាជិក 2NE1

កូរ៉េខាងត្បូង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ក្នុងចំណោមភាពចម្រូងចម្រាសជុំវិញ លិខិតសរសេរដោយដៃ របស់សមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង 2NE1 នាង Park Bom ដោយកំណត់គោលដៅលើសមាជិកម្នាក់ទៀង គឺនាង Sandara Park ពាក្យចចាមអារ៉ាមអំពីការមិនចុះសម្រុងគ្នា រវាងសមាជិកទាំងពីរបានលេចចេញឡើង។

សហការីជិតស្និទ្ធម្នាក់របស់នាង Park Bom ត្រូវបានគេហៅថា A បានប្រាប់ Star News នៅថ្ងៃទី ៤ ថា ការបង្ហោះខ្លឹមសាររបស់នាង Park Bom មិនមែនជាការពិតទេ ។ វាជារឿងគ្មានមូលដ្ឋាន ដោយបន្ថែមថាមិនមានជម្លោះក្នុងចំណោមសមាជិកទាំង២ នាក់ឡើយ ។

A ត្រូវបានគេដឹងថា បានគាំទ្រនាង Park Bom យ៉ាងជិតស្និទ្ធអស់ រយៈពេលជាយូរមកហើយ។ A បាននិយាយថា អ្នកគាំទ្រ និងសាធារណជន ជាធម្មតាឮអំពីរឿងរ៉ាវទាំងនេះ តាមរយៈអត្ថបទប៉ុណ្ណោះ ដូច្នេះវាជារឿងធម្មតាទេក្នុងការស្មានថា ប្រហែលជាមានអ្វីមួយបានកើតឡើងកាលពីអតីតកាល’ ប៉ុន្តែគ្មានមូលដ្ឋានសម្រាប់រឿងនោះទេ ដោយសង្កត់ធ្ងន់ថា នាងមិន ដែលប្រើប្រាស់គ្រឿងញៀនទេ។ នាងភាគច្រើននៅផ្ទះ ហើយគ្មានអ្វីដូចនោះកើតឡើងទេ។

យោងតាមសហការីជិតស្និទ្ធរូបនេះ បានបន្តថា នាង Park Bom ហាក់ដូចជាបានធ្វើការអះអាង ដោយមិនគិតទុកជាមុន និងគ្មានមូលដ្ឋាន ក្នុងចំណោមស្ថានភាពផ្លូវចិត្តមិនស្ថិតស្ថេរ ។ នាង Park Bom បានសារភាពថា ខ្លួនមានជំងឺ Attention Deficit Disorder (ADD)។ ADD គឺជាប្រភេទមួយនៃជំងឺ ADHD (ជំងឺខ្វះការយកចិត្តទុកដាក់ និងសកម្មភាពហួសប្រមាណ) គ្មានសកម្មភាពហួសប្រមាណ ជារឿយៗត្រូវបានគេហៅថា “ADHD ស្ងាត់ស្ងៀម”។

មុននេះ នៅថ្ងៃទី ៣ កញ្ញា នាង Park Bom បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលដោយចោទប្រកាន់សមាជិកម្នាក់ទៀតគឺ នាង Sandara Park ពីបទប្រើប្រាស់គ្រឿងញៀន ។ នាង Sandara Park បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់នេះ៕

Most Popular

To Top