សិល្បៈ និង កម្សាន្ត

ស្ទីលម៉ូដសក់ថ្មីៗ របស់នាង Rosé សមាជិកក្រុមតារាចម្រៀង BLACKPINK បង្កឲ្យមានពាក្យចចាមអារ៉ាម ដែលមិននឹកស្មានដល់

កូរ៉េខាងត្បូង៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាង Rosé  ដែលជាតារាចម្រៀងជនជាតិ និងអ្នកនិពន្ធបទចម្រៀង ជនជាតិ នូវែលសេឡង់ និងកូរ៉េខាងត្បូងសមាជិកក្រុម BLACKPINK បានលេចមុខភ្លាមៗ ក្នុងចំណោមពាក្យចចាមអារ៉ាម អំពីការមានផ្ទៃពោះ ជាមួយនឹងការបង្ហាញខ្លួនជាសាធារណៈថ្មីៗរបស់នាង។

ការសង្ស័យនេះបានលេចចេញពីការបង្ហោះមួយនៅលើបណ្តាញសង្គម X (ពីមុន Twitter) ដែលអ្នកគាំទ្រម្នាក់បានសរសើររូបរាងថ្មីៗរបស់នាង Rosé ជាពិសេសក្នុងកម្មវិធី BRIT Awards និងព្រឹត្តិការណ៍ Yves Saint Laurent ថ្មីៗនេះ  ខណៈរ៉ូបទាំង ៣ មានភាពខុសគ្នាច្រើន សក់ និងការតុបតែងមុខរបស់តារារូបនេះក្នុងឱកាសទាំង ៣ បានភ្ជាប់គ្នាយ៉ាងស៊ីសង្វាក់គ្នា ដោយបង្ហាញពីលក្ខណៈពិសេសនៃមុខដ៏ស្រស់ស្អាតរបស់នាង។

អ្នកគាំទ្រភាគច្រើនយល់ស្របនឹងអ្នកបង្ហោះ ក្នុងនោះមាននរណាម្នាក់បានបញ្ចេញមតិ ដោយបញ្ជាក់ថា សម្លៀកបំពាក់របស់នាង Rosé បង្ហាញពីលទ្ធភាពនៃការមានផ្ទៃពោះ។ ការបង្ហោះនេះទទួលបានការមើលជាង ១៤០,០០០ ដងក្នុងរយៈពេល២ ឬ៣ ម៉ោង ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។

ទោះបីជាការយកជាការគួរឲ្យអស់សំណើចក៏ដោយ អ្នកគាំទ្រហាក់ដូចជាយល់ស្របជាមួយវា ដោយអះអាងថានាង មានផ្ទៃពោះជាមួយអាល់ប៊ុមថ្មីរបស់នាង។ ទន្ទឹមនឹងនេះ អាល់ប៊ុមថ្មីៗរបស់ BLACKPINK ត្រូវបានរិះគន់យ៉ាងខ្លាំង។

នាង Roseanne Park កើតថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៩៧ ហៅថា Rosé គឺជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិនូវែលសេឡង់ និងកូរ៉េខាងត្បូង។ នាងកើតនៅប្រទេសនូវែលសេឡង់ និងធំធាត់នៅប្រទេសអូស្ត្រាលី នាង Rosé បានផ្លាស់ទៅប្រទេសកូរ៉េខាងត្បូង ហើយបានចុះកិច្ចសន្យាជាមួយផលិតកម្ម YG Entertainment បន្ទាប់ពីការសវនកម្មដោយជោគជ័យឆ្នាំ ២០១២។ នាងបានក្លាយជាសមាជិកនៃក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink ដែលបានបង្ហាញខ្លួនជាលើកដំបូង ខែសីហា ឆ្នាំ ២០១៦ ហើយបានក្លាយជាក្រុមចម្រៀងនារីដែលលក់ដាច់បំផុត៕

Most Popular

To Top