សិល្បៈ និង កម្សាន្ត

ម៉ូដបញ្ជេញខោ និងអាវទ្រនាប់របស់នាង Jisoo សមាជិកក្រុមតារាចម្រៀង BLACKPINK ទទួលរងការរិះគន់ លើបណ្តាញសង្គម

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការបង្ហាញខ្លួនថ្មីៗនេះរបស់ តារាចម្រៀងស្រី នាង Jisoo សមាជិកតារាចម្រៀង ស្រីកូរ៉េខាងត្បូង BLACKPINK បានបង្កឲ្យមានប្រតិកម្មក្តៅៗ និងការរិះគន់យ៉ាងខ្លាំងនៅលើអ៊ីនធើណេត ។

អ្នកនិយមលេងប្រព័ន្ធអ៊ីនធើណេត ខ្លះអាចចាត់ទុកនាង Jisoo ថាមានលក្ខណៈអភិរក្សនិយមជាងមិត្តរួមក្រុមរបស់នាង នោះមិនមានន័យថា នាងមិន ដែលបង្ហាញរូបរាងសិចស៊ីជាងនេះទេ។ ថ្មីៗនេះ នាងបានបង្ហាញរឿងនេះ ជាមួយនឹងការបង្ហាញខ្លួនរបស់នាងនៅឯសប្តាហ៍ម៉ូដប៉ារីស។

នាង Jisoo បានក្លាយជា ឯកអគ្គរដ្ឋទូត សម្រាប់ DIOR អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយតែងតែចូលរួមព្រឹត្តិការណ៍ របស់ម៉ាកនេះ ។ នាថ្ងៃទី ៣ ខែមីនា តារារូបនេះបានមកដល់កម្មវិធី F/W26 របស់ DIOR នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។

នៅពេលក្រឡេកមើលដំបូង វាហាក់ដូចជា តារារូបនេះស្លៀករ៉ូបពណ៌ខ្មៅសាមញ្ញ គ្មានដៃធ្វើពីក្រណាត់ស្រាល សម្រាប់កម្មវិធីក្រៅផ្ទះ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនាងថតរូបនៅក្រោមព្រះអាទិត្យ លក្ខណៈមើលឃើញ របស់រ៉ូបត្រូវបានធ្វើឲ្យកាន់តែច្បាស់។ នៅក្រោមរ៉ូបនាង Jisoo ហាក់ដូចជាស្លៀកអាវទ្រនាប់បែប bandeau រួមជាមួយនឹងខោទ្រនាប់ខ្លីវែង៕

Most Popular

To Top