សិល្បៈ និង កម្សាន្ត

ព័ត៌មានថ្មីៗរបស់នាង Park Bom បន្ទាប់ពីការចោទប្រកាន់ ពីបទប្រើប្រាស់គ្រឿងញៀន នាង Sandara Park ទទួលបានការចាប់អារម្មណ៍

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង 2NE1 គឺនាង Park Bom បានចែករម្លែកព័ត៌មានថ្មីៗអំពីស្ថានភាពថ្មីៗ របស់នាងតាមរយៈរូបថត Selfie នោះ
នៅថ្ងៃទី ៦ ខែមីនា នាង Park Bom បានបង្ហោះរូបថតមួយសន្លឹកនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់នាងជាមួយនឹងចំណងជើងខ្លីថា “Park Bom♥️”។

រូបថត Park Bom សម្លឹងមើលកាមេរ៉ា ដោយការតុបតែងមុខដោយសង្កត់ធ្ងន់លើភ្នែក និងបបូរមាត់របស់នាង។ ការបង្ហោះនេះទាក់ទាញការ ចាប់អារម្មណ៍កាន់តែខ្លាំងឡើង ព្រោះវាជារូបថត Selfie ដំបូងរបស់នាងបានចេញផ្សាយ ចាប់តាំងពីមានភាពចម្រូងចម្រាសថ្មីៗនេះ។ មុននេះ Park Bom បានចែករម្លែកលិខិតសរសេរដោយដៃដែលអះអាងថា នាង Sandara Park ត្រូវបានគេចាប់បានពីបទប្រើប្រាស់គ្រឿងញៀន ហើយដើម្បីបិទបាំងរឿងនោះ ពួកគេបានធ្វើឲ្យ Park Bom មើលទៅដូចជាអ្នកប្រើប្រាស់គ្រឿងញៀន បណ្តាលឲ្យមានការរំជើបរំជួល។

បច្ចុប្បន្ននាង Park Bom កំពុងសម្រាកដោយសារបញ្ហាសុខភាព ហើយកំពុងសម្រាកពីសកម្មភាព។ អ្នកគាំទ្រមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ខណៈនាង Park Bom ត្រូវបានគេដឹងថាមានអស្ថិរភាពផ្លូវចិត្ត បន្តបង្ហាញអាកប្បកិរិយាមិនស្ថិតស្ថេរ។ ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិត មានសារគាំទ្រដូចជា “Park Bom ត្រូវការជំនួយ” “ខ្ញុំសង្ឃឹមថានាងឈប់សម្រាកគ្រប់គ្រាន់” និង “ខ្ញុំសង្ឃឹមថានាងញ៉ាំបានល្អ គេងលក់ស្រួល និងរកឃើញសុភមង្គល”។

នៅឆ្នាំ ២០១០ Park Bom ត្រូវបានគយចាប់ខ្លួនពីបទនាំចូលថ្នាំ Adderall តាមវេជ្ជបញ្ជាតាមរយៈការដឹកជញ្ជូនរហ័សអន្តរជាតិពីសហរដ្ឋអាមេរិក ប៉ុន្តែបានទទួលការផ្អាកការចោទប្រកាន់នៅឆ្នាំ ២០១៤ ដោយសារវាត្រូវបានទទួលស្គាល់ថាសម្រាប់គោលបំណងព្យាបាល៕

Most Popular

To Top