សិល្បៈ និង កម្សាន្ត

នាង Lisa ធ្វើឲ្យអ្នកលេងអ៊ីនធើណេត ភ្ញាក់ផ្អើលជាមួយរូបរាង ទាក់ទាញរបស់នាង ក្នុងឈុតពណ៌ខ្មៅដ៏សិចស៊ី

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Lisa សមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង BLACKPINK បានបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោម អ្នកលេងអ៊ីនធើណេត បន្ទាប់ពីបានបង្ហាញរាងកាយដ៏ទាក់ទាញ របស់នាងជាមួយឈុតពណ៌ខ្មៅ ដ៏សិចស៊ីក្នុងព្រឹត្តិការណ៍ថ្មីៗនេះ។

នៅថ្ងៃទី ៥ ខែមីនា នាង Lisa បានចូលរួមព្រឹត្តិការណ៍ SHISEIDO Ultimune។ ដូចការរំពឹងទុក តារារូបនេះមើលទៅពិត ជាស្រស់ស្អាតខ្លាំង ណាស់ក្នុងឈុតពណ៌ខ្មៅដ៏ទាក់ទាញ ដោយបង្ហាញពីរូបរាងដ៏អស្ចារ្យ និងរាងដ៏ទាក់ទាញរបស់នាងក្នុងឈុតដ៏សិចស៊ី បានបង្ហាញពីភាពទាក់ទាញ និងភាពទំនើប។

នៅពេលរូបភាព និងរូបថតត្រូវបានចែករម្លែក អ្នកលេងអ៊ីនធើណេតមិនអាចបំភ្លេច បាននូវការសរសើររាងកាយរបស់លីសា ដោយសរសើរតារារូបនេះ ចំពោះរាងដ៏ទាក់ទាញ និងសមាមាត្រដ៏អស្ចារ្យរបស់នាង ក្នុងឈុតដ៏សិចស៊ីដ៏ស្រស់ស្អាត៕

Most Popular

To Top