សិល្បៈ និង កម្សាន្ត

ការលើកឡើង របស់តារាសម្ដែង ដ៏ពេញនិយមម្នាក់ អំពីការថតឈុតឆាកលើគ្រែ ជាមួយនាង HyunA បង្កឲ្យមានរិះគន់យ៉ាងខ្លាំង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ វីដេអូឃ្លីបមួយពីកម្មវិធី Knowing Bros បានលេចចេញជាថ្មី តាមប្រព័ន្ធអ៊ីនធើណេត ដោយមានការរិះគន់យ៉ាងខ្លាង ពីការលើកឡើងរបស់លោក Seo Jang Hoon ជាតារាសម្ដែងដ៏ពេញនិយមម្នាក់ ចំពោះតារាចម្រៀងនាង HyunA។

វីដេអូឃ្លីបនេះ សមាជិកកម្មវិធីកំពុង ធ្វើឈុតឆាកជ្រើសរើសអ្នក ដែលនឹងបង្ហាញខ្លួនក្នុងវីដេអូចម្រៀងរបស់នាង HyunA។ ខណៈពេលដែលលោក Lee Soo Geun កំពុងសម្ដែង នាង HyunA នៅតែត្រូវបានគេឃើញកំពុងសើច និងមានពេលវេលាល្អ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលនោះ លោក Seo Jang Hoon បាននិយាយថា Min Kyung Hoon នឹងធ្វើឈុតថើប ហើយខ្ញុំនឹងធ្វើឈុតឆាកលើគ្រែ។ បន្ទាប់ពីបានឮមតិយោបល់របស់លោក មុខញញឹមរបស់នាង HyunA បានបាត់ទៅវិញភ្លាមៗ។

អ្នកលេងអ៊ីនធើណេតក៏មានការភ្ញាក់ផ្អើលដូចគ្នាចំពោះការលើកឡើងដែលមិនគោរពនាង HyunA របស់លោក៕

Most Popular

To Top