កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែងនាង Jisoo សមាជិកក្រុមកូរ៉េខាងត្បូង BLACKPINK ហាក់ដូចជាកំពុងលេចចេញពីវិស័យ K-Pop និង K-Drama នាពេលបច្ចុបន្បនេះ បន្ទាប់រូបនាងត្រូវបានប្រកាសនឹងទទួលបានពានរង្វាន់តារាឆ្នើម ។
តារាល្បី និងតារាសម្តែងរូបនេះត្រូវបានជ្រើសរើសឲ្យទទួលបានពានរង្វាន់ “Madame Figaro Rising Star Award” ដ៏មានកិត្យានុភាពនៅពិធីបុណ្យ Canneseries ឆ្នាំនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៨ ខែមេសា នៅទីក្រុង Cannes។
ពានរង្វាន់នេះផ្តល់ជូនដល់ទេពកោសល្យដែលកំពុងរីកចម្រើន បានក្លាយជាឥស្សរជនដែលមានឥទ្ធិពលយ៉ាងឆាប់រហ័សក្នុងឧស្សាហកម្មកម្សាន្ត។ នាង Jisoo នឹងទទួលយកកិត្តិយសនេះក្នុងពិធីបើកពិធីបុណ្យនៅថ្ងៃទី ២៣ ខែមេសា ដោយចូលរួមជាមួយបញ្ជីអ្នកទទួលពីមុនដែលរួមមាន Sydney Sweeney, Daisy Edgar-Jones, Ella Purnell និងច្រើនទៀត៕
