កូរ៉េខាងត្បូង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀង នាង Lee Nagyung សមាជិកក្រុម fromis 9 បានបង្ហាញពីមូលហេតុពិត ប្រាកដ ចំពោះរូបជានាងតារា K-Pop ដែលត្រូវ ចំណោមគ្រូពេទ្យវះកាត់កែសម្ផស្សកូរ៉េ ស្អប់ខ្លាំងបំផុត។
វគ្គចុងក្រោយនៃកម្មវិធី Mr. House Husband រដូវកាលទី ២ របស់ KBS សមាជិកក្រុមចម្រៀងស្រីរូបនេះ បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម អំពីរូបរាងរបស់នាង ។ មានពេលមួយ តារាចម្រៀង trot Park Seo Jin បានលើកឡើងថា នៅពេលដែលគាត់ស្វែងរកឈ្មោះរបស់នាងតាមអ៊ីនធើណេត គាត់បានកត់សម្គាល់ឃើញថា Lee Nagyung ត្រូវបានគេរាយការណ៍ថា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមតារាដែលគ្រូពេទ្យ វះកាត់កែសម្ផស្សមិនចូលចិត្ត។
នៅពេលសួរអំពីវា នាង Lee Nagyung បានសើច ហើយពន្យល់ថា វាជារឿងអាម៉ាស់បន្តិចក្នុងការនិយាយរឿងនេះដោយខ្លួនឯង ប៉ុន្តែវាដោយសារតែខ្ញុំ មិនធ្លាប់វះកាត់កែសម្ផស្ស ឬនីតិវិធីអ្វីទាំងអស់។
លោក Park Seo Jin បានបង្ហាញថា គាត់បានចំណាយប្រាក់ជាង ១០០លានវ៉ុន (ប្រហែល ៦៦,៥០០ ដុល្លារអាមេរិក) លើមុខរបស់គាត់ បានសម្តែងការភ្ញាក់ផ្អើលចំពោះសម្រស់ធម្មជាតិទាំងស្រុងរបស់នាង ដោយបានបញ្ចេញមតិថា “អ្នកពិតជាមិនទាន់បានធ្វើអ្វីសោះមែនទេ?! នោះផ្ទុយស្រឡះពីខ្ញុំ!”៕
