សិល្បៈ និង កម្សាន្ត

តារាសម្តែងចិន-អាមេរិក ដ៏ល្បីល្បាញនាង Liu Yifei បាននៅលីវអស់រយៈពេល ៨ ឆ្នាំកន្លងមក

ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងចិន-អាមេរិក Liu Yifei ត្រូវបានគេជឿថា នាងនៅតែនៅលីវចាប់ តាំងពីបែកបាក់ជាមួយអតីត មិត្តប្រុសរបស់នាង គឺតារាសម្តែងកូរ៉េខាងត្បូង លោក Song Seung Heon ក្នុងឆ្នាំ ២០១៨។

យោងតាម Znews ដោយដកស្រង់សម្តីរបស់ China Times បាននិយាយថា ស្ថានភាពទំនាក់ទំនងរបស់ Liu Yifei ត្រូវបានពិភាក្សាដោយអ្នកថតរូប និងអ្នកសរសេរប្លុកល្បីឈ្មោះ Liu Dachui ក្នុងអំឡុងពេលផ្សាយផ្ទាល់ថ្មីៗនេះ។

ដោយសារការចែករម្លែក ព័ត៌មានអំពីតារាល្បីៗចិន លោក Dachui បាននិយាយថា គាត់មិនបានឃើញតារា សម្តែងរូបនេះណាត់ជួបជាមួយនរណាម្នាក់ក្នុងអំឡុង ពេលប៉ុន្មានឆ្នាំ ដែលគាត់បានតាមដានសកម្មភាពរបស់នាងទេ ដោយកត់សម្គាល់ថា នាងត្រូវបានគេឃើញចេញ ក្រៅជាមួយម្តាយរបស់នាងជាញឹកញាប់។

លោក Dachui បានបន្តថា យើងមិនដែលឃើញនាងណាត់ជួបទេ។ ចាប់តាំងពីពាក់កណ្តាលទីពីរនៃឆ្នាំមុនមក យើងបានឃើញនាងចេញទៅក្រៅញឹកញាប់ជាងមុន ប៉ុន្តែជាធម្មតានាងគ្រាន់តែដើរលេងជុំវិញទីក្រុង។ រាល់ពេលយើងសង្ឃឹមថា នឹងឃើញនាងនៅជាមួយអ្នកណា ប៉ុន្តែប្រហែល ៩០ ភាគរយនៃពេលវេលា នាងនៅជាមួយម្តាយរបស់នាង។

ការអះអាងថា នាង Liu Yifei នៅតែនៅលីវ ក្នុងអាយុ ៣៩ ឆ្នាំ បានទាក់ទាញចំណាប់អារម្មណ៍ របស់មហាជន តាមអ៊ីនធើណេត ។ អ្នកប្រើប្រាស់ អ៊ីនធើណេត ជាច្រើន បានសម្តែងការចង់ដឹង ចង់ឃើញអំពីមូលហេតុ ដែលតារាសម្តែងរូបនេះ ត្រូវបានគេស្គាល់ដោយសាររូបរាងដ៏ទាក់ទាញ និងអាជីពដ៏ជោគជ័យរបស់នាង ហាក់ដូចជាត្រូវបានជ្រើសរើស ឲ្យនៅដាច់ដោយឡែកពីគេ៕

Most Popular

To Top