កូរ៉េខាងត្បូង ៖ នេះបើយោងតាមភ្នាក់ងាររបស់នាង SM Entertainment បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់ឲ្យដឹងថា តារាចម្រៀង នាង Winter សមាជិកក្រុមចម្រៀងនារី Aespa បានបរិច្ចាគប្រាក់ចំនួន ២០០ លានវ៉ុន (១៣៣,៦០០ ដុល្លារ) ដល់កុមារដែលរងទុក្ខដោយសារជម្លោះទូទាំងពិភពលោក និងអ្នកជំងឺមកពីគ្រួសារក្រីក្រ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily ។
នាង Winter បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុនដល់អង្គការ Unicef កូរ៉េ និងមូលនិធិសុភមង្គលអ្នកជំងឺនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung និងកម្មវិធីមួយគាំទ្រដល់ការថែទាំ និងការព្យាបាលអ្នកជំងឺសម្រាប់អ្នកដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
នាង Winter បាននិយាយ ថា ខ្ញុំសង្ឃឹមថាអ្នកដែលបានបាត់បង់ជីវិតប្រចាំថ្ងៃ ដោយសារហេតុផលផ្សេងៗនៅជុំវិញពិភពលោកអាចវិលត្រឡប់ទៅរកទម្លាប់ដ៏សុខសាន្តវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ខ្ញុំបានសម្រេចចិត្តបរិច្ចាគដើម្បីចែករម្លែកសេចក្តីស្រឡាញ់ដែលខ្ញុំទទួលបានពីអ្នកគាំទ្រតាមរបៀបដ៏មានអត្ថន័យ។
នាង Winter បានបន្តកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់នាងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នាងបានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុនដើម្បីគាំទ្រដល់ជនរងគ្រោះនៃភ្លើងឆេះព្រៃនៅតំបន់ Gyeongsang កាលពីឆ្នាំមុន។ ជាមួយនឹងការបរិច្ចាគនៅថ្ងៃព្រហស្បតិ៍ នាង Winter ក៏បានចូលរួមជាមួយ Honors Club របស់ Unicef ជាក្រុមអ្នកបរិច្ចាគបុគ្គលដែលចូលរួមចំណែកយ៉ាងច្រើន។
នាង Winter បានបង្ហាញខ្លួនជាលើកដំបូងជាមួយសមាជិកក្រុមចម្រៀងនារី aespa រួមជាមួយសមាជិកដទៃទៀត Karina, Giselle និង Ningning នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងបទចម្រៀងឌីជីថលដំបូងរបស់នាងគឺ “Black Mamba”៕
