សិល្បៈ និង កម្សាន្ត

តារាសម្តែងស្រីកូរ៉េខាងត្បូងនាង Choi Mina Sue បានបង្អួតស្រស់ស្អាត និងភាពសិចស៊ីខ្លាំងក្នុងឈុតហែលទឹក

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីកូរ៉េខាងត្បូងនាង Choi Mina Sue បានបង្ហាញពីភាពថ្លៃថ្នូរ នៃការក្លាយជាបវរកញ្ញាផែនដីលេខ១ តាមរយៈការថតរូបឈុតហែលទឹក បានធ្វើឲ្យរូបនាងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់នាង។

នាង Choi Mina Sue ទទួលបានការចាប់អារម្មណ៍ចាប់តាំងពីបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តរបស់ Netflix គឺ Inferno 5 គឺ Single បានបង្ហាញពីផ្នែកមួយទៀត នៃភាពទាក់ទាញរបស់នាងតាមរយៈការថតរូបឈុតហែលទឹក។ រូបថតដែលទើបចេញផ្សាយថ្មីៗនេះ ភាគច្រើនបង្ហាញពីរូបភាពមិនទាន់បានចេញផ្សាយពីមុនមក ដែលបង្ហាញពីភាពទាក់ទាញដ៏មានទំនុកចិត្ត និងមានសុខភាពល្អរបស់នាង Choi Mina Sue។

លើសពីនេះ សូម្បីតែក្នុងឥរិយាបថ លុតជង្គង់ក៏ដោយ រូបរាងស្លីមរបស់នាងបង្ហាញភាពទាក់ទងជាមួយ សម្រស់ស្រស់ស្អាត របស់តារាសម្តែងស្រីកូរ៉េខាងត្បូង វ័យក្មេងរូបនេះ។ នាងChoi Mina Sue កើតថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ១៩៩៩ ជាម្ចាស់តំណែងបវរកញ្ញាកូរ៉េខាងត្បូង ត្រូវបានគ្រងមកុដជា Miss Earth 2022។ នាងជាជនជាតិកូរ៉េដំបូងគេដែលឈ្នះពានរង្វាន់ Miss Earth និងជាជនជាតិកូរ៉េដំបូងគេ ដែលឈ្នះពានរង្វាន់បវរកញ្ញា Big Four ៕

Most Popular

To Top