ប្រេស៊ីល៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សម្លៀកបំពាក់បង្ហាញ ដោយក្រុមតារាចម្រៀងស្រី KATSEYE របស់អាមេរិកសម្រាប់ការប្រគុំតមន្ត្រី ដ៏ធំរបស់ក្រុមនៅ Lollapalooza ប្រទេសប្រេស៊ីលត្រូវបានចែករម្លែកវីដេអូ ដ៏ពេញនិយមមួយ ធ្វើឲ្យមានប្រតិកម្ម និងរងការរិះគន់ពីអ្នកលេងអ៊ីនធើណេត។
ថ្មីៗនេះក្រុម KATSEYE បានសម្តែងនៅ Lollapalooza ប្រទេសប្រេស៊ីល។ វីដេអូរបស់សមាជិកសម្តែងបទ «Gabriella» បានរីករាលដាលតាមអ៊ីនធើណេត ។ យ៉ាងណាក៏ដោយ វាបានបង្កឲ្យមានការជជែកវែកញែក យ៉ាងខ្លាំងអំពីលក្ខណៈដ៏គួរឲ្យចាប់អារម្មណ៍ និងការបង្ហាញនៃសម្លៀកបំពាក់។
អ្នកគាំទ្រជាច្រើនបានវាយបកវិញ ចំពោះរបៀបដែលសម្លៀក បំពាក់របស់សមាជិក ដោយអ្នកខ្លះនិយាយថា ពួកគេត្រូវការខោខ្លីសុវត្ថិភាព ជាពិសេស ដោយពិចារណាលើក្បាច់រាំ ខណៈពេលដែលអ្នកខ្លះនិយាយថា វាជាសេរីភាព វាហាក់ដូចជារូបរាងផ្តោត លើការបង្ហាញជាជាងស្ទីល។
អ្នកគាំទ្រមួយចំនួន បានការពារតារាល្បីៗ ដោយពន្យល់ថា វាមិនត្រឹមតែសម នឹងបរិយាកាសនោះទេ ប៉ុន្តែសមាជិកទាំងអស់សុទ្ធ តែជាមនុស្សពេញវ័យ ហើយអាចស្លៀកពាក់អ្វី ដែលពួកគេចង់បាន ៕
