ទីក្រុងហុងកុង ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការបង្ហោះអំពីរូបរាងដ៏សិចស៊ី របស់តារាចម្រៀងស្រីនាង Jennie សមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង BLACKPINK ទទួលបានការចាប់អារម្មណ៍ ត្រូវបានឆ្លើយតបជាមួយនឹងប្រតិកម្មខុសៗគ្នាយ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធើណេត។
ថ្មីៗនេះនាង Jennie បានសម្តែងនៅទីក្រុងហុងកុង ហើយនាងបានបង្កឲ្យមានការភ្ញាក់ផ្អើល ជាមួយនឹងរាងកាយដ៏រឹងមាំ របស់នាងលើការបង្ហោះដែលមានអ្នកចូលមើលជាង ៧៣,០០០ដងនៅលើ Nate Pann។
សម្រាប់មតិយោបល់(ខមិន)កំពូលៗ អ្នកលេងអ៊ីនធើណេត ក៏មិនអាចមើលរំលងរូបរាង ដ៏រឹងមាំរបស់នាង Jennie បានទេ ជាពិសេសនៅក្នុងរចនាប័ទ្ម ដោយសរសើរសមាមាត្ររាងកាយរបស់នាង ។
យ៉ាងណាក៏ដោយ ការបង្ហោះរូបភាពដ៏សំខាន់ និងមតិយោបល់ដំបូង មានភាពវិជ្ជមាន អ្នកលេងអ៊ីនធើណេតជាច្រើន មានប្រតិកម្មអវិជ្ជមាន និងឃោរឃៅជាងចំពោះរាងកាយ និងសមាមាត្ររបស់នាង Jennie៕
