សិល្បៈ និង កម្សាន្ត

នាង NingNing  សមាជិកក្រុមតារាចម្រៀងស្រី Aespa ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងរូបថតដ៏សិចស៊ីរបស់នាង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា  តារាចម្រៀងស្រីកំណើតចិននាង Ningning សមាជិកក្រុមតារាចម្រៀងកូរ៉េខាងត្បូង Aespa បានធ្វើឲ្យអ្នកនិយមលេងបណ្តាញ សង្គមចាប់អារម្មណ៍ យ៉ាងខ្លាំងជាមួយនឹងរូបភាពថ្មីៗដ៏ដ៏សិចស៊ីរបស់នាង បន្ទាប់ពីនាងបានបង្ហោះរូបសិចស៊ីទាំងនេះលើបណ្តាញសង្គម Instagram របស់នាង ។

ថ្មីៗនេះ នាង Ningning បានធ្វើបច្ចុប្បន្នភាព លើបណ្តាញសង្គម Instagram របស់នាងជាមួយនឹងរូបថត មួយចំនួនពីការថតរូប “Dirty Work” ពីមុនរបស់នាង ។ រូបភាពទាំងនោះ នាងស្លៀកអាវពណ៌ទឹកក្រូច បញ្ចេញខ្នងទាំងមូលរបស់នាង។

នាងក៏បានបង្ហោះរូបថតសិចស៊ីៗមួយចំនួន នៃស្នាមសាក់ ជាអក្សរចិន ដែលលាតសន្ធឹង ពាសពេញដងខ្លួនរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ រូបថតទាំងនេះ មួយចំនួនត្រូវបានដក ចេញនៅពេលក្រោយ។

ទោះបីជាការថតរូបនេះត្រូវបានចេញផ្សាយជាផ្លូវការ កាលពីច្រើនខែមុនក៏ដោយ ការថតរូបរបស់នាង Ningning បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម ដែលទទួលបានការសរសើរយ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធើណេត ចំពោះសមត្ថភាព របស់នាងក្នុងការអនុវត្តគំនិតចាស់ទុំ និងដិតដល់បែបនេះ៕

Most Popular

To Top