សិល្បៈ និង កម្សាន្ត

តារាសម្តែងជនជាតិជប៉ុន នាង Anri Sakaguchi ត្រូវបានចាប់ខ្លួនពីបទលួចនំ សាំងវិចតម្លៃជិត ២ ដុល្លារ

ជប៉ុន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងជនជាតិជប៉ុនដែលមានសម្រស់ស្រស់ស្អាត នាង Anri Sakaguchi ត្រូវបានចាប់ខ្លួនពីបទសង្ស័យលួចនំសាំងវិចតម្លៃ ៣០០ យ៉េន ស្មើនឹង ១.៨៨ ដុល្លារអាមេរិក ពីហាងងាយស្រួលមួយក្នុងទីក្រុងតូក្យូ។

យោងតាមសារព័ត៌មាន Asia Business Daily កាសែតក្នុងស្រុក Kyodo News បានរាយការណ៍ថា នាង Saka guchi ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៧ ខែមីនា។ ចំណែកប៉ូលីសបាននិយាយថា បុគ្គលិកហាងម្នាក់បានកត់សម្គាល់ឃើញនាង មានអាកប្បកិរិយាគួរឲ្យសង្ស័យ ហើយបានជូនដំណឹងដល់អាជ្ញាធរ ។ មន្ត្រីបានឃាត់ខ្លួន នាង Sakaguchi នៅកន្លែងកើតហេតុ ហើយក្រោយមកនាងបានសារភាព ចំពោះការចោទប្រកាន់នេះក្នុងអំឡុងពេលសួរចម្លើយ។

នេះបើយោងតាម Chosun Biz បាននិយាយថា នាង Sakaguchi អាយុ ៣៥ ឆ្នាំ គឺជាកូនស្រីរបស់តារាសម្តែង Ryoko Sakaguchi ដែលបានទទួលមរណភាពកាលឆ្នាំ ២០១៣ ។ នាងទទួលបានតួនាទីនាំមុខគេលើកដំបូងរបស់នាងក្នុងខ្សែភាពយន្តឆ្នាំ ២០២១៤ “Honey Flappers”។

ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាង Sakaguchi តែងតែស្ថិតនៅចំកណ្តាលនៃភាពចម្រូងចម្រាស។ ចាប់តាំងពីឆ្នាំ ២០១៧ មក នាងបានធ្វើការក្នុងឧស្សាហកម្មភាព យន្តមនុស្សពេញវ័យ ហើយបានឆ្លងកាត់ការលែងលះ ២ លើក។

យោងតាម Znews បាននិយាយថា នាងក៏បានជាប់ពាក់ព័ន្ធ នឹងឧប្បត្តិហេតុផ្សេងទៀត  រួមទាំងការចាប់ខ្លួនពីបទឈ្លានពាន ចូលផ្ទះអតីតមិត្ត ប្រុសរបស់នាង ។ បន្ទាប់ពីអាពាហ៍ពិពាហ៍លើកទី ៣ របស់នាងបានបញ្ចប់នៅចុងឆ្នាំ ២០២៥ នាង Sakaguchi បាននិយាយថា នាងកំពុងប្រឈមមុខ នឹងការលំបាកផ្នែកហិរញ្ញវត្ថុ៕

Most Popular

To Top