សិល្បៈ និង កម្សាន្ត

តារាសម្តែងជើងចាស់ចិន នាង Liu Xiaoqing ៖ នាងនឹងមិនបន្សល់ទុកមរតក ដល់សាច់ញាតិឡើយ

ចិន៖តារាសម្តែងជើងចាស់ជនជាតិចិន Liu Xiaoqing បាននិយាយថា នាងនឹងមិនបន្សល់ទុកទ្រព្យសម្បត្តិរបស់នាងទៅឲ្យសមាជិកគ្រួសារទេ ដោយពណ៌នាពួកគេថា សម្មភាពនេះវាកាចសាហាវជាងមនុស្សចម្លែក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express  ។

បញ្ហានេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅ លើបណ្តាញសង្គម Weibo ជាកន្លែងដែលការពិភាក្សាអំពីមរតករបស់នាង Liu និងភាពតានតឹងក្នុងគ្រួសារកាន់ តែខ្លាំងឡើង។ កាលពីថ្ងៃពុធ តារាជើងចាស់រូបនេះ បានចែករំលែករូបថតអេក្រង់ ដោយចោទប្រកាន់ក្មួយប្រុស របស់នាងថា បានផ្សព្វផ្សាយពាក្យចចាម អារ៉ាមមិនពិតថានាងបានស្លាប់។

ការបង្ហោះរបស់នាង នាងបានសរសេរថា តើអ្នកចង់ឲ្យខ្ញុំស្លាប់យ៉ាងនេះទេ? យើងកើតចេញពីឫសគល់ដូចគ្នា ហេតុអ្វីបានជាប្រញាប់ប្រញាល់ ធ្វើទារុណកម្មគ្នាទៅវិញទៅមក?

នាង Liu បានរៀបការបួនដង ហើយគ្មានកូន។ នាងបានរៀបការជាមួយអ្នកជំនួញ Wang Xiaoyu ក្នុងឆ្នាំ ២០១៣  ទោះបីជារបាយការណ៍ជាច្រើន ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះបានអះអាងថា គូស្នេហ៍នេះបានលែងលះគ្នាក៏ដោយ ជាបញ្ហាដែលនាងមិនទាន់បានបញ្ជាក់ជាសាធារណៈ ។
យោងតាមលោកស្រី Ifeng បាននិយយាថា ទ្រព្យសម្បត្តិរបស់គាត់មានតម្លៃរាប់លានដុល្លារ រួមទាំងវីឡាក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាគ្រឿងអលង្ការត្បូងដ៏មានតម្លៃផងដែរ៕

Most Popular

To Top