សិល្បៈ និង កម្សាន្ត

អ្នកនាង Lee Min Jung ៖ លោក  Lee Byung Hun នៅតែមិនអនុញ្ញាត ឲ្យនាងស្លៀកពាក់អ្វី ដែលនាងចង់បាន

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងជនជាតិកូរ៉េខាងត្បូង អ្នកនាង Lee Min Jung កំពុងត្រៀមខ្លួន សម្រាប់ដំណើរកម្សាន្តតែម្នាក់ ឯងទៅកាន់ទ្វីបអឺរ៉ុប ទោះបីជានាងកំពុងប្រឈមមុខ នឹងការប្រឆាំងយ៉ាង ខ្លាំងពីក្រុមគ្រួសាររបស់នាងក៏ដោយ។

នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦ តារាសម្តែងរូបនេះ បានបង្ហោះវីដេអូថ្មីមួយទៅកាន់ប៉ុស្តិ៍ YouTube របស់នាង មានចំណងជើងថា “ដំណើរកម្សាន្តតែម្នាក់ឯងទៅកាន់ទ្វីបអឺរ៉ុបដោយគ្មានកូនៗ តើខ្ញុំគួរស្លៀកពាក់អ្វី? ចាកចេញនៅសប្តាហ៍នេះ ។ វីដេអូ អ្នកនាង Lee Min Jung បានបង្ហាញថា នាងទីបំផុតបានធ្វើដំណើរកម្សាន្ត ទៅកាន់ទ្វីបអឺរ៉ុបដោយខ្លួនឯង  ទោះបីជានាងកំពុងប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីក្រុមគ្រួសាររបស់នាងក៏ដោយ។

មុនពេលធ្វើដំណើរ អ្នកនាង Lee Min Jung បានរៀបចំវីដេអូស្ទីល ដោយពន្យល់ថា មនុស្សជាច្រើនទំនងជា ពិបាកក្នុងការវេចខ្ចប់ និង ស្លៀកពាក់អ្វីនៅពេលធ្វើដំណើរទៅក្រៅប្រទេស។ សម្រាប់វគ្គនេះ អ្នកនាងបានសាកល្បង សម្លៀកបំពាក់ផ្សេងៗ ខណៈពេលដែលទទួលបានដំបូន្មានពីអ្នករចនាម៉ូដជើងចាស់ Seo Soo Kyung ។

សម្លៀកបំពាក់មួយជាពិសេស បានភ្ជាប់មកជាមួយនឹងរឿងមួយភ្លាមៗ៖ រ៉ូបពណ៌ក្រហមគ្មានខ្នង។ Lee Min Jung បានពន្យល់ថា នាងបានទិញរ៉ូបនេះកាលពី ២ ឆ្នាំមុន បន្ទាប់ពីសម្រាលកូន ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់អាមេរិក។ យ៉ាងណាមិញ នាងស្ទើរតែមិនអាចពាក់វាបានទេ ដោយសារតែស្វាមីរបស់នាងគឺតារាសម្តែង Lee Byung Hun៕

Most Popular

To Top