សិល្បៈ និង កម្សាន្ត

តារាចម្រៀង និងតារាសម្ដែង Nana បង្ហាញរាងដ៏ស្រស់ស្អាត និងសិចស៊ី របស់នាងជាមួយឈុតប៊ីគីនី

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ តារាចម្រៀងនាង Nana បានបង្ហោះរូបថត ជាច្រើនសន្លឹកលើបណ្តាញ សង្គម Instagram របស់នាងដោយមិន បានបន្ថែមចំណង ជើងអ្វីឡើយ ដោយទុកឲ្យរូបភាព បង្ហាញអត្ថន័យដោយខ្លួនឯង ហើយការអាប់ដេតថ្មីបំផុត របស់សមាជិកក្រុម After School និង Orange Caramel នាងកំពុងទាក់ទាញការចាប់អារម្មណ៍។

រូបភាពទាំងនោះ Nana ត្រូវបានគេឃើញកំពុងរីករាយនឹង ការសម្រាកលំហែកាយនៅក្បែរទឹក។ នាងបានស្លៀកឈុតប៊ីគីនីពណ៌ខ្មៅជាមួយនឹងមហាសមុទ្រ នៅពីក្រោយ ដោយបង្ហាញរាងស្លីម សាច់ពោះដ៏រឹងមាំ និងជើងវែងរបស់នាង។ សមាមាត្រ និងពន្លឺថ្ងៃវិស្សមកាលរបស់នាងបាន ទាក់ទាញការចាប់អារម្មណ៍ យ៉ាងឆាប់រហ័សតាមអ៊ីនធើណេត។

រូបថតផ្សេងទៀតបានបង្ហាញពីផ្នែកទន់ជាង និងលេងសើច របស់តារារូបនេះ។ ក្នុងរូបថតមួយ Nana បានថតជាមួយឆ្កែរបស់នាងពេលកំពុង បង្ហាញទឹកមុខលេងសើច។ រូបភាពមួយទៀត នាងឈរនៅក្បែរអាងទឹកមួយ ដោយដៃទាំងសងខាងលើកឡើងពីលើក្បាល ដែលធ្វើឲ្យរូបភាពមាន អារម្មណ៍ដូចជាវិស្សមកាលដោយគ្មានកង្វល់។

ការបង្ហោះនេះបានបង្ហាញ ពីភាពទាក់ទាញដូចតារាម៉ូដែល របស់នាង Nana និងភាពទាក់ទាញពេល សម្រាកពីការងាររបស់នាង ដោយតារារូបនេះ ហាក់ដូចជាមានអារម្មណ៍ស្រួលខ្លួនទាំងស្រុង ខណៈពេលដែលនាងកំពុង រីករាយនឹងការសម្រាកដ៏ស្ងប់ស្ងាត់មួយ!៕

Most Popular

To Top