សិល្បៈ និង កម្សាន្ត

ស្ទីលតុបតែងមុខថ្មី ដ៏អស្ចារ្យរបស់នាង Jisoo សមាជិកក្រុម BLACKPINK ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀងងនាង Jisoo សមាជិកក្រុម BLACKPINK បានចូលរួមកម្មវិធី Dior Cruise ដែលបានប្រារព្ធឡើង នៅទីក្រុង Los Angeles ក្នុងនាមជាឯកអគ្គរដ្ឋទូត ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះតុបតែងខ្លួនរបស់តារាចម្រៀងរូបនេះ ។

នាងបានស្លៀករ៉ូបពណ៌សក្រាស់ៗ លាយជាមួយ សំពត់ពណ៌ខ្មៅ ដើម្បីឲ្យមើលទៅមានលក្ខណៈបុរាណ និងទំនើប។ ជាពិសេស ការតុបតែងមុខដ៏អស្ចារ្យ របស់នាងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងតាមអ៊ីនធឺណិត។

នាងបានគូរភ្នែកបែបស្លាបដិតរបស់នាង បានទទួលការឆ្លើយតបជាវិជ្ជមានតាមប្រព័ន្ធអ៊ីនធើណេត ខណៈ អ្នកលេងអ៊ីនធើណេត យល់ស្របថា ស្ទីលតុបតែងមុខនេះសាកសមនឹងនាងយ៉ាងល្អ៕

Most Popular

To Top