សិល្បៈ និង កម្សាន្ត

តារាចម្រៀង កូរ៉េខាងត្បូងនាង Park Bom សមាជិកក្រុម 2NE1 បានចែកផ្លូវភ្នាក់ងារ បន្ទាប់ពីនៅជាមួយគ្នាអស់ ៨ ឆ្នាំ

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀងកូរ៉េខាងត្បូង Park Bom សមាជិកក្រុម 2NE1 បានចែកផ្លូវគ្នាជាផ្លូវការជាមួយភ្នាក់ងាររបស់នាងគឺ ក្រុមហ៊ុន D Nation Entertainment បន្ទាប់ពីនាង និងក្រុមហ៊ុននៅជាមួយគ្នាអស់រយៈពេល ៨ ឆ្នាំ។

នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦ ក្រុមហ៊ុន D Nation Entertainment បានប្រកាសតាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួនថា ភ្នាក់ងារ និងនាង Park Bom បានព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យាផ្តាច់មុខ របស់នាង បន្ទាប់ពីការពិភាក្សាគ្រប់គ្រាន់។

ភ្នាក់ងារបានពន្យល់ថា ថ្មីៗនេះនាង Park Bom បានផ្តោតលើការស្តារសុខភាព និង ការសម្រាករបស់នាង។ យើងបានធ្វើការសម្រេចចិត្តនេះ ដោយគោរពចំពោះស្ថិរភាព និងទិសដៅអនាគតរបស់សិល្បករ។

D Nation បានបន្តថា នាង Park Bom បានអនុវត្តសកម្មភាពដ៏មានអត្ថន័យ ក្នុងនាមជាសិល្បករទោល ខណៈដែលនៅជាមួយ D Nation Entertainment។ យើងពិតជាដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលាដែលយើងបានចំណាយជាមួយគ្នា និងចំពោះការខិតខំប្រឹងប្រែងដែល Park Bom បានបង្ហាញ។ ទោះបីជាកិច្ចសន្យាផ្តាច់មុខរបស់នាងបានបញ្ចប់ក៏ដោយ ភ្នាក់ងារបានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តគាំទ្រនាងទៅមុខទៀត៕

Most Popular

To Top