កីឡា

Monaco បញ្ជាក់ថាកីឡាករ Paul Pogba នឹងអាចចាកចេញពីក្លឹប

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Paul Pogba កំពុងប្រឈមមុខទៅនឹង​ ភាពមិនច្បាស់លាស់អំពីពេលវេលារបស់ខ្លួនជាមួយនឹងក្លឹប Monaco។

ក្លឹបដែលមានមូលដ្ឋាននៅក្នុងលីគកំពូល នៃប្រទេសបារាំងនេះ បានបញ្ជាក់ហើយថាខ្លួននឹងបើកទ្វា ឲ្យកីឡាករបារាំងរូបនេះចាកចេញ ខណៈពេលដែលកីឡាករកំពុងមានបញ្ហារបួស ក្នុងគ្រាដែលកំពុងទទួលរងរបួស ក្រោយទើបតែបានទទួល ឳកាសបង្ហាញវត្តមានប្រកួតឡើងវិញក្តី។

បុរសវ័យ៣៣ឆ្នាំរូបនេះ ទំនងក៏ជានឹងមិនបន្តរស់នៅទីនេះដែរ ហើយកំពុងបន្តពិនិត្យស្ថានភាព របួសនិងស្ថានភាពទីផ្សារបច្ចុប្បន្ន ដើម្បីអាចផ្ទេរចេញរកទ្រនំថ្មីឬយ៉ាងណា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top