កីឡា

Joao Gomes ចាប់ផ្តើមធ្វើតេស្តសុខភាព ដើម្បីចូលរួមក្លឹប Aston Villa

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Aston Villa បានឈានទៅដល់ការព្រមព្រៀង ចុងក្រោយហើយក្នុងការនាំយកកីឡាករ
ឆ្នើមម្នាក់របស់ក្លឹប Wolves មករួមក្លឹប។

កីឡាករ Joao Gomes នៅសប្តាហ៍នេះបានចាប់ផ្តើមធ្វើតេស្ត សុខភាពហើយជាមួយនឹង Aston Villa ហើយបើមិនមាន អ្វីប្រែប្រួលទេកុងត្រា
ជាផ្លូវការនឹងធ្វើឡើងនៅ សប្តាហ៍នេះដូចគ្នាដែរ។

កីឡាករខ្សែបម្រើប្រេស៊ីលរូបនេះ មិនបានចូលរួមការហ្វឹកហាត់ បើករដូវកាលជាមួយនឹង Wolves នោះទេនិងបានសម្រេចចិត្តមកចូលរួម Aston Villa
ឲ្យទាន់បើករដូវកាលថ្មី។

ក្នុងវ័យ២៥ឆ្នាំរូបនេះកីឡាកររូបនេះ នឹងអាចបង្ហាញខ្លួនលេង ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Champions League នៅរដូវកាលក្រោយជាមួយនឹង
Aston Villa៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top