The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Aston Villa និងអ្នកចាំទី Emiliano Martinez ប្រហែលជានឹងត្រូវឈានដល់
ពេលវេលាចុងក្រោយក្នុងកុងត្រាហើយខណៈគ្រូបង្វឹកក្លឹប Juventus បានចេញមកបង្ហើបអំពីដំណឹងនៃការផ្ទេរអ្នកចាំទីរូបនេះ។
លោក Luciano Spalletti បានធ្វើការបញ្ជាក់អំពីព័ត៌មាននៃការចរចាគ្នាពិតមែនរវាងក្លឹបជាមួយនឹងអ្នកចាំទីរូបនេះដែលជឿជាក់ថាការ
ដោះដូរនឹងអាចធ្វើឡើងនៅរដូវក្តៅនេះតែម្តង។
គួរឲ្យដឹងដែរថាការបញ្ជាក់របស់លោក Spalletti បានធ្វើឡើងក្រោយជ័យជំនះនៃការប្រកួតបើករដូវកាលរវាងក្រុម Junventus កាលពីថ្ងៃ
អាទិត្យ។
លោក Spalletti បាននិយាយបែបនេះថា៖កីឡាករ Martinez ?គាត់គឺជាកីឡាករដែលបច្ចុប្បន្នកំពុងចង់ផ្លាស់ប្តូរក្លឹបនិងក្រុមលេងនិងព្យាយាម
ស្វែងរកឳកាសប្រកួតប្រជែងដែលកាន់តែធំជាងបច្ចុប្បន្ន៕
ប្រែសម្រួល៖ស៊ុនលី
