សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Jisoo សោកស្ដាយ ចំពោះមរណភាព របស់លោកស្រី Mathilde Favier នាយកទំនាក់ទំនងសាធារណៈរបស់ Dior

កូរ៉េខាងត្បូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀង នាង Jisoo សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK បានកាន់ទុក្ខលោកស្រី Mathilde Favier នាយកទំនាក់ទំនងសាធារណៈរបស់ Dior ដែលបានទទួលមរណភាពភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍អាយុ ៥៧ ឆ្នាំ។

នៅថ្ងៃទី១៨ ខែសីហា នាង Jisoo បានបង្ហោះ នៅលើបណ្តាញសង្គមរបស់នាងថា “ជូនចំពោះ លោកស្រី Mathilde វាពិបាករកពាក្យ ដើម្បីនិយាយលាហើយ ។ នាងបានបន្ថែមថា តាំងពីដើមដំបូងនៃដំណើររបស់ខ្ញុំជាមួយ Dior អ្នកបានស្វាគមន៍ខ្ញុំដោយភាពកក់ក្តៅ និងសប្បុរស។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ យើងបានចែករម្លែកពេលវេលាពិសេសៗជាច្រើន ហើយខ្ញុំនឹងដឹងគុណជានិច្ចចំពោះការយកចិត្តទុកដាក់ សេចក្តីស្រឡាញ់ និងការគាំទ្រដែលអ្នកបានបង្ហាញដល់ខ្ញុំតាមផ្លូវ ។

នាង Jisoo បានសម្តែងការសោកស្ដាយរបស់នាង ដោយនិយាយថា អ្នកបានធ្វើឲ្យទីក្រុងប៉ារីសមានអារម្មណ៍ដូចជាផ្ទះមួយទៀតសម្រាប់ខ្ញុំ។ ខ្ញុំនឹងតែងតែឱ្យតម្លៃថ្ងៃកំណើត ដែលយើងបានប្រារព្ធ ពេលវេលាដែលក្រុមគ្រួសាររបស់យើងបានចំណាយជាមួយគ្នា និងការចងចាំដ៏មានតម្លៃទាំងអស់ ដែលយើងបានចែករម្លែកនៅទីនោះ។ ខ្ញុំទន្ទឹងរង់ចាំជួបអ្នកម្តងទៀតនៅទីក្រុងប៉ារីស និងអបអរសាទរជាមួយគ្នា ធ្វើឲ្យការលាគ្នានេះកាន់តែពិបាក។

នាងបានបន្តថា អ្នកពិតជាមនុស្សដ៏ស្រស់ស្អាតម្នាក់ ទាំងខាងក្នុង និងខាងក្រៅ ហើយខ្ញុំមានអារម្មណ៍ថាមានសំណាងណាស់ដែលបានស្គាល់អ្នក និងមានអ្នកជាផ្នែកពិសេសមួយនៃជីវិតរបស់ខ្ញុំ។ ជាចុងក្រោយ នាង Jisoo បានសន្និដ្ឋានថា បេះដូងខ្ញុំសូមចូលរួមរម្លែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នក និងចំពោះអ្នករាល់គ្នាដែលបានស្គាល់ និងស្រឡាញ់អ្នក ហើយខ្ញុំនឹងនឹកអ្នកយ៉ាងខ្លាំង ហើយនឹងចងចាំអនុស្សាវរីយ៍របស់យើងជានិច្ច។ សូមទៅកាន់សុគតិភព លោកស្រី Mathilde ។ អ្នកនឹងមិនត្រូវបានគេបំភ្លេចឡើយ៕

Most Popular

To Top