កូរ៉េខាងត្បូង ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា យោងតាមស្ត្រី ដែលបានដាក់ពាក្យប្តឹងតារា សម្តែងលោក Hwang Jung-min បានស្នើឲ្យបង្កើតម៉ាកស្រា soju ដែលនាងបានដោះស្រាយ ការងារជាក់ស្តែង ហើយបានលើកទឹកចិត្តនាង ឲ្យសរសេរប្រលោមលោក ប៉ុន្តែលោកមិនបានផ្តល់សំណងដល់នាងទេ។
តារាសម្តែង Hwang Jung-min បានបដិសេធការដោះស្រាយសំណង ដែលតុលាការបានបង្គាប់ឲ្យដោះស្រាយក្នុងបណ្តឹងទាមទារសំណងចំនួន ២០០ លានវ៉ុន (១៤២,៥០០ ដុល្លារ) ដែលប្តឹងដោយស្ត្រីម្នាក់បានអះអាងថា នាងបានធ្វើការជាមួយគាត់លើអាជីវកម្មស្រា soju ដោយគ្មានសំណង ដោយបានបញ្ជូនករណីនេះទៅកាន់ការកាត់ក្តីជាផ្លូវការ។
ស្ត្រីរូបនេះក៏បានចោទប្រកាន់ដាច់ដោយឡែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ្នកទាំង ២ នាក់មានទំនាក់ទំនងផ្ទាល់ខ្លួន។
នេះបើយោងតាមប្រភពផ្នែកច្បាប់កាលពីថ្ងៃពុធ បាននិយាយថា ក្រុមមេធាវីរបស់ Hwang បានដាក់ពាក្យបណ្តឹងទៅតុលាការស្រុកកណ្តាលសេអ៊ូលកាលពីថ្ងៃអង្គារ។
តុលាការបានធ្វើកាឆរសម្របសម្រួល ដោយភាគីទាំង ២ មិនបានចូលរួមនៅថ្ងៃសុក្រ ក្នុងអំឡុងពេលនោះ តុលាការបានបញ្ជាឲ្យមានការដោះស្រាយជាផ្នែកមួយនៃការសម្រេចសម្របសម្រួលដែលបញ្ជាដោយតុលាការ។ ក្នុងករណីបែបនេះ តុលាការអាចចេញសេចក្តីសម្រេចជំនួសការដោះស្រាយដោយសម្របសម្រួល។ ប្រសិនបើដើមបណ្តឹង ឬចុងចោទជំទាស់នឹងការសម្រេចរបស់តុលាការក្នុងរយៈពេលពីរសប្តាហ៍ សំណុំរឿងនឹងបន្តទៅការកាត់ក្តីជាផ្លូវការ។
ស្ត្រីរូបនេះបានដាក់ពាក្យបណ្តឹងទាមទារសំណងនៅខែកុម្ភៈ។ នាងបានចោទប្រកាន់លោក Hwang ពីបទមិនបានសងប្រាក់នាងសម្រាប់ការងារដែលទាក់ទងនឹងការអភិវឌ្ឍអាជីវកម្ម soju និងការសរសេរប្រលោមលោក ដែលនាំឱ្យនាងរងទុក្ខវេទនាផ្លូវចិត្ត។ នាងកំពុងទាមទារសំណងចំនួន២០០ លានវ៉ុន។
យោងតាមស្ត្រីរូបនេះថា លោក Hwang បានស្នើឲ្យបង្កើតម៉ាក soju ដែលនាងបានដោះស្រាយការងារជាក់ស្តែង ហើយបានលើកទឹកចិត្តនាងឲ្យសរសេរប្រលោមលោក។ ដោយឡែកពីគ្នា ថ្មីៗនេះនាងបានអះអាងនៅលើបណ្តាញសង្គមថា នាងមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយតារាសម្តែងរូបនេះ ហើយបានបង្ហោះរូបថត សារ និងការថតសំឡេងហៅទូរស័ព្ទរវាងពួកគេជាភស្តុតាង៕
