កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការតែងតាំងពានរង្វាន់វីដេអូតន្ត្រីឆ្នាំ ២០២៦ របស់តារាចម្រៀងនាង Lisa សមាជិកក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូងBLACKPINK បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង លើបណ្តាញសង្គមដោយអ្នកលេងអ៊ីនធើណេត បានលើកឡើង ពីពាក្យចចាមអារ៉ាមអំពីមិត្តប្រុសរបស់តារារូបនេះ។
កាលពីឆ្នាំមុនតារាចម្រៀងនាង Lisa សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូងBLACKPINK បានចេញវីដេអូសម្រាប់បទ “DREAM” ជាមួយតារាសម្តែងជប៉ុន លោក Kentaro Sakaguchi។ ក្នុងចំណោមការតែងតាំងថ្មីៗ សម្រាប់ពានរង្វាន់វីដេអូតន្ត្រីឆ្នាំ ២០២៦ (VMAs) នាង Lisa ទទួលបានការតែងតាំងចំនួន ៤ សម្រាប់បទចម្រៀងក្នុងប្រភេទផ្សេងៗគ្នា។
អ្នកលេងអ៊ីនធើណេតបានវាយបកចំពោះការតែងតាំងនេះ ដោយជឿថា វាត្រូវបានរៀបចំឡើង ហើយមិនគិតថាបទចម្រៀងនេះមានសិទ្ធិទទួលបានការតែងតាំងនោះទេ។
អ្នកផ្សេងទៀតក៏បានព្យាយាមលើកឡើង ពីពាក្យចចាមអារ៉ាមអំពីមិត្តប្រុសរបស់នាង Lisa គឺ Frédéric Arnault ទោះបីជាមានការចោទប្រកាន់ថា អ្នកទាំងពីរបានបែកបាក់គ្នាក៏ដោយ ដោយជឿថាគាត់ជាមូលហេតុ នៃការតែងតាំងរបស់នាង។
អ្នកខ្លះបានពន្យល់ថា ពួកគេគិតថាអ្នកទាំងពីរបានបែកបាក់គ្នា ប៉ុន្តែការតែងតាំងនេះ ដោយសារតែទំនាក់ទំនងរបស់ពួកគេ។ យ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើនបានការពារ នាង Lisa ពីការស្អប់ខ្ពើម៕
