សិល្បៈ និង កម្សាន្ត

តារាចម្រៀងទោល K-Pop Song Hayea ចែករម្លែកលិខិតប្រកាសរៀបការ ជាមួយតារាចម្រៀងដូចគ្នា

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងទោល K-Pop នាង Song Hayea បានប្រកាសរៀបការ ជាសាធារណៈលើ បណ្តាញសង្គម Instagram របស់នាងជាមួយតារាចម្រៀងប្រុស លោក Charming Jo (ឈ្មោះពិត Jo Mae Ryeok) ដើម្បីចែករម្លែកដល់អ្នកគាំទ្រ របស់នាង និងមិត្តប្រុសនាង។

លិខិតមួយដែលបាន ចែករម្លែកនៅលើគណនីបណ្តាញសង្គម Instagram របស់នាង នាង Song បានបង្ហាញព័ត៌មាននេះ ដោយចែករម្លែកសុភមង្គល និងការដឹងគុណ ចំពោះការគាំទ្ររបស់អ្នកគាំទ្រ ហើយនាងក៏បានសន្យាថានឹងបន្តខិតខំប្រឹងប្រែងក្នុងគ្រប់កិច្ចការដែលនាងធ្វើ។

នាង Song នឹងរៀបការជាមួយ YouTuber និងតារាចម្រៀង Charming Jo (ឈ្មោះពិត Jo Mae Ryeok)។ នាង Song Hayea បានបង្កើនអ្នកគាំទ្រ របស់នាងជាមួយនឹងការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធីទូរទស្សន៍រួមមាន Made In U, K-pop Star 2 និង Miss Trot 2។ នាងបានបង្ហាញខ្លួន ជាលើកដំបូងក្នុងឆ្នាំ ២០១៤ ហើយក្រោយមកបានបង្ហាញខ្លួនជាផ្នែកមួយនៃក្រុមចម្រៀងនារីដែលមានសមាជិក ៣ នាក់ឈ្មោះ Park.Ha.Jung៕

Most Popular

To Top