កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ប្រាក់ចំណូលជិត ៤០០០០ ដុល្លារអាមេរិក ដែលនឹកប៉ាន់ស្មានដល់ នៃឆានែល YouTube របស់នាង Woni ដែលជា YouTuber ជនជាតិកូរ៉េខាងត្បូង បានក្លាយជាប្រធានបទក្តៅគគុក លើបណ្តាញសង្គម ក្រោយពីនាងបង្ហាញជាផ្លូវការ។
បច្ចុប្បន្នឆានែល YouTube របស់នាង Woni មានអ្នកជាវជិត ២ លាននាក់។ វីដេអូដែលមានអ្នកមើលច្រើនជាងគេគឺ “ខ្ញុំបាននាំនារីម្នាក់មក Geoje” ដែលមានសមាជិកម្នាក់ទៀតឈ្មោះ Minami ស្លៀកពាក់ជា gyaru ធ្វើដំណើរជាមួយ Woni ទៅ Geoje ដោយទទួលបានប្រជាប្រិយភាព។
យោងតាមគេហទំព័រស្ថិតិបាននិយយាថា YouTube ឆានែលដែលមានអ្នកជាវប្រហែល ១.៨ លាននាក់ជាធម្មតារកបានប្រាក់ចំណូលប្រចាំខែប្រហែល ៥០.០ លានវ៉ុន (ប្រហែល ៣៦,២០០ ដុល្លារអាមេរិក) ដែលទាក់ទាញចំណាប់អារម្មណ៍។
ការផ្សព្វផ្សាយរបស់ក្រុមតាមរយៈ YouTube នៅទីបំផុតបាននាំឲ្យមានការកើនឡើង ២០០០ភាគរយនៃការស្ទ្រីម Melon និងការកើនឡើង ៦៥៥០ភាគរយនៃបរិមាណស្វែងរក ដែលបង្កើតបាតុភូត reverse hit នៃ “Love Attack” របស់ RESCENE។
អ្នកប្រើប្រាស់អ៊ីនធើណេតបានបញ្ចេញមតិលើឆានែលរបស់នាង Woni ដោយនិយាយថា ឆានែលរបស់នាង Woni ប្រហែលជាចំណាយច្រើនលើស្ទូឌីយោ ផលិតកម្ម និងថ្លៃពលកម្ម ដូច្នេះវាប្រហែលជាមិនរកប្រាក់ចំណេញច្រើនទេ។
លុយពិតប្រាកដ គឺមកពីការផ្សព្វផ្សាយបន្ទាប់ពីទទួលបានការទទួលស្គាល់” “ការផ្លាស់ប្តូរដ៏ឆ្លាតវៃ” “ខ្ញុំសង្ឃឹមថា RESCENE នឹងទទួលបានការទូទាត់សំណងរបស់ពួកគេឆាប់ៗនេះ” “ទោះបីជាគ្មានប្រាក់ចំណូល YouTube ក៏ដោយ ឥទ្ធិពលផ្សព្វផ្សាយគឺខ្លាំង” “នៅពេលការទទួលស្គាល់កើនឡើង ការរកលុយគឺភ្លាមៗ” “Woni ឆ្លាត” “៥០ លានវ៉ុនគឺតិចជាងអ្វីដែលខ្ញុំរំពឹងទុក” និង “PD ដែលបានរកឃើញ RESCENE គួរតែរកលុយបានច្រើនជាងនេះ”៕
