សិល្បៈ និង កម្សាន្ត

នាង Jihyo សមាជិកក្រុម TWICE ប្រឈមមុខនឹងការរិះគន់ វះកាត់កែសម្ផស្ស លើកបណ្តាញសង្គម

កូរ៉េខាងត្បូង ៖ តារាចម្រៀងនាង Jihyo សមាជិកក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូង៖ TWICE បានរកឃើញខ្លួនឯង នៅក្នុងការជជែកវែកញែក យ៉ាងក្តៅគគុកលើកបណ្តាញសង្គម ដែលមិននឹកស្មានដល់ទាក់ទង នឹងរូបរាងរបស់នាង យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo ។

ការពិភាក្សាជុំវិញរូបរាងរបស់នាង Jihyo បានចាប់ផ្តើម បន្ទាប់ពីតារារូបនេះបានបង្ហោះនៅលើបណ្តាញសង្គម Instagram របស់នាង ដោយចែករម្លែករូបថតដ៏អស្ចារ្យពីការថតរូប Mugler។

ជាពិសេសរូបភាពមួយ ដែលទម្រង់ចំហៀងរបស់នាង Jihyo អាចមើលឃើញយ៉ាងច្បាស់ បានបង្កឲ្យមានការិះគន់ថាច្រមុះរបស់នាងមើលទៅខុសពីមុន។ អ្នកលេងអ៊ីនធើណេតមួយចំនួនបានធ្វើការប្រៀបធៀបដោយជឿជាក់ថា នាងបានទទួលការវះកាត់ច្រមុះ។

ការស្មាននេះបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធើណេត ម៉្យាងវិញទៀត អ្នកគាំទ្រមួយចំនួនមានការខកចិត្ត ចំពោះលទ្ធភាពដែលជីហ៊ីយ៉ូបានផ្លាស់ប្តូរច្រមុះរបស់នាង។

ប៉ុន្តែម្យ៉ាងវិញទៀត អ្នកគាំទ្របានវែកញែកថា វាមិនអាចទៅរួចទេសម្រាប់នាងក្នុងការជាសះស្បើយពីការវះកាត់ច្រមុះយ៉ាងឆាប់រហ័សនេះ ហើយរូបរាងដែលបានផ្លាស់ប្តូរនេះទំនងជាដោយសារតែពន្លឺ និងការតុបតែងមុខ។

អ្នកគាំទ្រក៏បានការពារសិទ្ធិរបស់នាង Jihyo យ៉ាងខ្លាំងក្នុងការវះកាត់មុខរបស់នាង ដោយចង្អុលបង្ហាញថា តើនាងបានធ្វើវាឬអត់ មិនគួរជាកង្វល់របស់សាធារណជនឡើយ៕

Most Popular

To Top